CamNews

ព័ត៌មានអន្តរជាតិ 

នៅសល់តែជាង ៣ ពាន់លានឆ្នាំ ទៀតនោះទេ ពិភពលោក នឹងដល់ថ្ងៃអវសាន របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖​​ ភពផែនដីយើងនេះ ​​  ពិតណាស់  នឹងមានអាយុកាលចន្លោះពី ១,៧៥
ពាន់លានឆ្នាំ ទៅ ៣,២៥ ពាន់លានឆ្នាំទៀត មុននឹងមកដល់ថ្ងៃអវសានរបស់ខ្លួន តែបើជីវិត
សត្វលោក នៅលើភពផែនដីនេះវិញ អាចនឹងដល់ថ្ងៃអវសានមុននេះបន្តិច។ បើតាមការព្យា
ករណ៍របស់ក្រុមអ្នកសិក្សាស្រាវជា្រវ   មកពីសកលវិទ្យាល័យ  East Anglia ( University of
East Anglia) ក្រុង   Norwich   ប្រទេសអង់គ្លេស  បានគូសបញ្ជាក់អោយដឹងថា  ភពផែនដី
យើងសព្វថ្ងៃនេះ  ក៏កំពុងតែរំកិលខ្លួនខិតជិតនឹងព្រះអាទិត្យ    ដែលជាចលករជំរុញអោយ
មានការសំងួតដល់ទឹកសមុទ្រ និងសម្លាប់ជីវិតមនុស្សលោកជាដើម។

ក៏ប៉ុន្តែ បើយើងងាកក្រឡេកទៅមើលបណ្តាជីវិតមនុស្សសត្វ    នៅលើភពផែនដីយើងនេះ
ក៏កំពុងតែមានការគំរាមគំហែងជាខ្លាំង        ក៏ព្រោះតែមានការកើនឡើងកំដៅហួសពីការ
ស្មានពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងធ្វើភាពរស់រានមានជីវិតរបស់មនុស្សលោក នឹងមិនបា
នគង់វង្សយូរដូចទៅនឹង   ភាពរស់រានរបស់ភពផែនដីនោះទេ    តែអ្វីដែលជាជម្រើសដ៏ល្អ
របស់មនុស្សលោកនោះគឺថា  ត្រូវតែធ្វើការផ្លាស់ប្តូរភពណាមួយផ្សេងទៀត  ដែលជាជម្រើ
សដ៏ល្អបំផុត។

ពិតណាស់ កាលពីពេលថ្មីៗនោះ  ភពជាង  ១០០០  ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញនិង
កំណត់អត្តសញ្ញាណ ដោយនៅក្នុងនោះភព Gliese 581d គឺជាភពមួយដែលមានអាកាស
ធាតុក្តៅល្មម និងអាចមានភាពរស់រានមានជីវិតដល់ទៅ ជាង ៥៤ ពាន់លានឆ្នាំ។

លោក Andrew Rushby  មកពីសកលវិទ្យាល័យសិក្សាស្រាវជ្រាវបរិស្ថាន បានអះអាងអោ
យដឹងថា បើនិយាយពីឆ្នាំណា  ថ្ងៃណាអោយពិតប្រាកដក្នុងការមកដល់នៃថ្ងៃអវសានពិភ
ពលោក គ្មាននរណាអាចបញ្ជាក់អោយដឹងច្បាស់នោះទេ។ តែបើយើងពិតជាចង់មានការ
ផ្លាស់ប្តូរភពមែននោះ ដូច្នេះ ភពព្រះអង្គារគឺជាជម្រើសដ៏ល្អបំផុត៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- លោក អាហ្សាដ យ៉ាងហោចណាស់ ក៏ត្រូវចំណាយពេល ១ ឆ្នាំ ដើម្បីបំផ្លាញនូវ ឃ្លាំង
អាវុធគីមី

- រស់នៅទាំងភ័យព្រួយ ខណៈប្រឈមនឹងហានិភ័យ ព្រោះក្រពើឡើងគោក តាមជំនន់
ទឹកភ្លៀង (មានវីដេអូ)

- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង
- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)

ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ


Tags: Earth scientist planet University of East Anglia