CamNews

តារា 

គង់ ច័ន្ទស្រីមុំ ត្រៀម​គ្រង​ឈុត​កូន​ក្រមុំ រៀបការ​នៅ​សឹង្ហបុរី

ភ្នំពេញៈ គង់ ច័ន្ទស្រីមុំ ពេលនេះកំពុងតែ សម្ងំបន្ទុំសាច់ឲ្យស ដើម្បីត្រៀមលក្ខណៈ ធ្វើជាកូនក្រមុំ
ដ៏ស្រស់ស្អាត មួយរូបក្នុងថ្ងៃមង្គលការ ជាមួយរ៉ូបកូនក្រមុំ ដ៏ស្រស់ឆើតឆាយ ក្នុងពេលឆាប់ៗ ខាង
មុខនេះ នៅប្រទេសសឹង្ហបុរី។

ទស្សនិកជន ធ្លាប់បានដឹងហើយថា តារាសម្តែងស្រីស្រស់ សម្បុរសបីដូចបណ្តូលចេក កញ្ញា គង់
ច័ន្ទស្រីមុំ មានម្ចាស់គ្រង បេះដូងរួចហើយ ដោយបុរស កំពូលស្នេហ៍នោះ គឺជាអ្នកសិល្បៈជាមួយ
គ្នា។ ជារឿយៗនាងតែងតែព្យាយាម លាក់បាំងពីកាលបរិច្ឆេទ ថ្ងៃរៀបការ ។ដោយឡែកថ្មីៗនេះ
បានលេចឮព័ត៌មាន ពីមួយទៅមួយថា នាងកំពុងតែត្រៀមខ្លួន ធ្វើជាកូនក្រមុំស្រស់ស្អាត មួយរូប
នៅក្នុងពេលឆាប់ៗនេះ ។ការរៀបការរបស់ នាងមិនបានរៀប ចំនៅក្នុងប្រទេសកំណើតទេ ដោយ
មានគម្រោងចេញទៅរៀបអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសសឹង្ហបុរី អំឡុងពាក់កណ្តាល ខែឧសភា
នេះ។

ក្នុងជំនួបជាមួយ LookingTODAY ស្រីស្អាតរូបស្រស់សោភាវ័យ២២ឆ្នាំ សាច់សម៉ដ្ឋរលោង គង់ ច័ន្ទ
ស្រីមុំ បានប្រាប់ឲ្យដឹង តាមទូរស័ព្ទ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣នេះថា ក្នុងមួយរយៈពេលនេះ
នាងកំពុងតែមានការមមាញឹក ជាមួយការងារច្រើន ។ ក្នុងនោះនាងក៏ឆ្លៀតពេល ថែរក្សាសម្រស់
ព្រោះថា នាងកំពុងតែត្រៀមខ្លួន ស្លៀករ៉ូបកូនក្រមុំ ក្នុងពេលឆាប់ៗនេះ ។

ថ្លែងទាំងសំឡេងបែបភ្ញាក់ផ្អើល និងសំណើចតិចៗ កញ្ញា ស្រីមុំ បានប្រាប់ឲ្យដឹងថា "អត់មានទេបង...
ខ្ញុំគ្មានគម្រោងចេញ ទៅរៀបការនៅក្រៅស្រុកទេ.. តាមការពិតទៅ ខ្ញុំគ្រាន់តែត្រៀមខ្លួន ចេញ
ទៅថតបង្ហាញម៉ូដ ឲ្យក្រុមហ៊ុនសឹង្ហបុរី ដែលសហការ ជាមួយប្រទេសយើងតែប៉ុណ្ណឹង... ដោយសា
រតែពួកគាត់គិតថា ខ្ញុំមានទម្រង់ មុខបែបកូនកាត់ ស័ក្តិសមក្នុងការបង្ហាញម៉ូដ ទើប ខាងក្រុមហ៊ុន
ជ្រើសរើសខ្ញុំ។ បើតាមការត្រៀមទុក គឺខ្ញុំត្រូវចេញទៅ ក្នុងអំឡុងថ្ងៃ១៥ ឬក៏ថ្ងៃ២០ ខាងមុខនេះ
និងមានរយៈពេលតែ៤ថ្ងៃ"។

តារាសម្តែងដែលមានភាពលេចធ្លោ ទាំងការតុបតែងខ្លួន និងរូបសម្រស់ គង់ ច័ន្ទស្រីមុំ ក៏បានប្រាប់
ឲ្យដឹងថា សម្រាប់នាងនៅពេលដែល ត្រូវបានខាងក្រុមហ៊ុន ឲ្យទៅថតម៉ូដ ដោយស្លៀកពាក់បែប
កូនក្រមុំនេះ នាងក៏ចង់ឲ្យដល់ថ្ងៃរៀបការឆាប់ៗដែរ តែវាមិនទាន់ដល់ពេលត្រូវគិតពីរឿងហ្នឹងហើយ
ម្យ៉ាងទៀតបើសិនជានាងរៀបការមែន គឺត្រូវទុកឲ្យ ចាស់ទុំជាអ្នករៀបចំ។

បើទោះបីជាមានទស្សនិកជនជាច្រើន កំពុងតែតាមដាន ជីវិតឯកជនរបស់ កញ្ញា គង់ ច័ន្ទស្រីមុំ ថា
តើពេលណានាងសម្រេច ចិត្តរៀបការជាមួយគូស្នេហ៍ លោក គឹម សីហា នោះ ជារឿយៗតារាស្រី
រូបនេះ តែងតែប្រាប់ពីការពន្យារ ពេលម្តងហើយម្តងទៀត ។ រហូតមកដល់ពេលនេះ នាងខ្លួនឯង
ក៏បានបង្ហាញពី សញ្ញាណវិជ្ជមាន ក្នុងការចង់រៀបការក៏ពិតមែន នាងនៅតែព្យាយាមលាក់បាំងនិង
មិនបានប្រាប់ពីថ្ងៃរៀបការប្រាកដទេ នាងគ្រាន់តែ និយាយដោយខ្លីថា មិនទាន់ដល់ពេលតែ
ប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong chansreymom kim seiha entertainment khmer stars