CamNews

តារា 

គង់ ច័ន្ទស្រីមុំ ត្រូវស្វាមីធ្វើឲ្យភ្ញាក់ផ្អើលទាំងយប់ ជាមួយកាដូរទូរស័ព្ទដៃ iPhone7plus តម្លៃជាង១ពាន់

(ភ្នំពេញ)៖ តារាសម្តែងស្រីល្បីល្បាញ ខាងមុខជំនួញ អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងក្តីរំភើបទាំងយប់ ខណៈដែលសុខៗស្រាប់តែស្វាមី លោក គឹម សីហា បានធ្វើឲ្យ​នា​ង Surprisek(ធ្វើឲ្យភ្ញាក់ផ្អើល) ជាមួយនឹងកាដូរ​ទូរស័ព្ទស៊េរីទំនើប iphone 7 plus មួយគ្រឿង ដែលមា​នតម្លៃរហូតជាង១ពាន់ដុល្លារឯណោះ។

តារាស្រីអ្នកនាង​ គង់ ច័ន្ទស្រីមុំ មិនត្រឹមតែសប្បាយរីយរាយ ជាមួយកាដូរទូរស័ព្ទដៃ​ស៊េរីទំ​នើប ដែលទើបនឹងចេញលក់​នៅលើទីផ្សារ នៃប្រទេសកម្ពុជា គឺទូរស័ព្ទដៃម៉ាក iPhone 7 plus នោះទេ ពោលគឺកាលពីថ្មីៗនេះ នាងក៏បានបង្ហាញអារម្មណ៍ ក្រេកអរជាពន់ពេក ជាមួយកាដូររថយន្តស៊េរីថ្មីមួយគ្រឿង ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ ពីស្វាមីលោក គឹម សីហា។

ជាមួយគ្នានឹងការ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ក្រោយពេលទទួលបានកាដូរ ទូរស័ព្ទដៃម៉ាក iPh​one 7 plus ទាំងកណ្តាលយប់នេះដែរ អ្នកនាង គង់ ច័ន្ទស្រីមុំ ខ្លួនឯងក៏បានសរសេរ​បង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយរូបភាពទូរស័ព្ទដៃ iPh​one 7 plus ពណ៌ខ្មៅថា «ក្តៅៗអ៊ុនៗ​​ទើបតែបានម៉ោង​១១យប់ អរគុណលោកប្តីដែរ បានទិញរបស់លេងថ្មី ឲ្យអូន​ @sey​ha_​kem បានទាំងយប់ផុសទាំងយប់ហ្មង!»។

ស្របពេលដែលតារាសម្តែងស្រី អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញពីរូបភាព​នៃកាដូរទូរស័ព្ទដៃ ស៊េរីទំនើបម៉ាក iPhone 7 plus នៅលើបណ្តាញ​សង្គមហ្វេសប៊ុក​របស់ខ្លួន ជាមួយក្តីរំភើបនេះ​ដែរ ភ្លាមៗនោះ​មានទស្សនិកជាច្រើន បាននាំគ្នាច្រណែន និងលើកសរសើរថា ស្រីមុំ​ ពិតជានារីមានសំណាងខ្លាំងណាស់ ដែលមានស្វាមីចេះយល់ចិត្ត។ មិនតែប៉ុណ្ណោះ​ក៏មានខ្លះទៀតជូ​នពរ ឲ្យចំណងសុភមង្គលរបស់នាង ជាមួយស្វាមី លោក គឹម សីហា កាន់តែមានភាពផ្អែមល្ហែម ទៅថ្ងៃអនាគត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kong chansreymom