CamNews

តារា 

៦ សន្លឹករបស់ គង់ ចន្ទស្រីមុំ ស្លៀកពាក់ឈុតប្រពៃណីទៅវត្ត ស្អាតប្លែកតែម្តង

តារាខ្មែរ ៖ តារាសម្តែងស្រីហើយក៏ជាតារាម៉ូដែលល្បីឈ្មោះម្នាក់ដែរ នៅក្នុងប្រទេសកម្ពុជា គឺអ្នកនាង គង់ ចន្ទស្រីមុំ ដែលភរិយារបស់លោក សីហា ដែលទើបតែសម្រេចចិត្តដឹកដៃគ្នាចូលរោងការនៅក្នុងឆ្នាំ ២០១៦ នេះទេ ក្រោយពីកសាងស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ។

គួរឲ្យបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះមិនត្រឹមតែមានរូបសម្រស់ស្អាតទេ ប៉ុន្តែនាងក៏ជានារីម្នាក់ដែលឆ្លាតវៃថែមទៀតផង ក្រៅពីអាជីពជាអ្នកសម្តែង អ្នកនាង គង់ ចន្ទស្រីមុំ ក៍មានមុខជំនួញដ៍ធំមួយនៅក្នុងដៃទាំងវ័យក្មេងតែម្តង ។ 

អ្នកនាង គង់ ចន្ទស្រីមុំ គឺជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ ហើយស្វាមីរបស់នាងក៏ជាបុរសសង្ហាមួយរូបដែរ ។ 

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គឺកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង គង់ ចន្ទស្រីមុំ បានគ្រង់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីទៅវត្តឃើញថា ពិតជាកាន់តែស្រស់ស្អាតថែមមួយកំរិត ហើយសាកសមជាកូនខ្មែរយ៉ាងពិតប្រាកដមែន ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាជាមួយ Camnews ទាំងអស់គ្នា ៕









ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kong chansreymom Seyha kem