(ស៊ីដនី)៖ ក្រុមជើងបារាំង Paris Saint-Germain នឹងធ្វើការប្រកួតមិត្តភាពដំបូងរបស់ខ្លួន ប៉ះក្រុមលេងនៅ Premier League របស់អង់គ្លេស West Bromwich Albion ក្នុងជំនួបមិត្តភាពអន្តរជាតិនៅទឹកដីនៃប្រទេសអូស្រ្តាលី នាម៉ោង ១១៖០០នាទីរាត្រីនេះ (ម៉ោងនៅកម្ពុជា)។
សារព័ត៌មាន Expressand Star បានឲ្យដឹងថា ការប្រកួតមិត្តភាពលក្ខណៈអន្តរជាតិខាងលើនេះ ត្រូវបានធ្វើឡើងនៅ ពហុកីឡដ្ឋាន Schladming Athletic Arena ស្ថិតក្នុងប្រទេសអូស្រ្តាលី ដែលជាមួយប្រកួតដំបូងសម្រាប់ក្រុមទាំងពីរ ក្នុងការប្រកួតមិត្តភាពទេសចរណ៍មកកាន់ដែនដីអាស៊ី មុនបើករដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ដើមខែក្រោយនេះ។
ក្នុងជំនួបមិត្តភាពនេះដែរ កីឡាករសំខាន់ៗរបស់ PSG មួយចំនួនបានអវត្តមាន ដោយសារតែជាប់បេសកកម្មក្នុងការជួយរបស់ពួកគេលេងក្នុង Euro 2016 និង Copa America Centenario 2016 ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ក្រោមការដឹកនាំពី១ប្រកួតដំបូងរបស់គ្រូបង្វឹកថ្មី Emery ជំនួសកៅអីលោក Laurent Blanc ដែលបានលាលែងពីតំណែង កាលពីសប្តាហ៍មុននេះ ក្រោយដឹកនាំ PSG ឈ្នះជើងឯក Ligue 1 ៣សម័យកាលជាប់គ្នា។
៣ប្រកួតផ្សេងទៀតគួរឲ្យចាប់អារម្មណ៍នារាត្រីនេះដែរ គឺ Roma ប៉ះក្រុម Pinzolo ម៉ោង ២២៖០០នាទីយប់, Schalke 04 ប៉ះក្រុម Eintracht Rheine ម៉ោង ២៣៖៣០នាទីយប់ និង Liverpool ប៉ះក្រុម Fleetwood Town ម៉ោង ១៖០០នាទីរំលងអាធ្រាត្រក្នុងមិត្តភាពអន្តរជាតិដូចគ្នា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង