CamNews

តារា 

ក្រុមបាល់ទាត់បារាំងចង់ទិញDavid Beckham ពី LA Galaxy


កីឡាករ David Beckham បាននិយាយថាអ្នកចាត់ការទូទៅក្លឹប Paris Saint Germain ចង់
អោយរូបលោកទៅលេងអោយក្លឹបរបស់លោកនៅក្នុងប្រទេសបារាំង ប៉ុន្តែលោកមិនបាន
ធ្វើការសំរេចនៅឡើយទេរហូតដល់ការចប់រដូវកាលរបស់លោក។

អតីតខ្សែប្រយុទ្ធអង់គ្លេស និងកីឡាកររបស់ Manchester United រូបនេះបាននិយាយប្រាប់
ទូរទស្សន៍ Canal+ ថា "ខ្ញុំចូលចិត្ត Leonardo ណាស់, គាត់គឺជាអ្នកគ្រប់គ្រង់ដ៏អស្ចារ្យម្នាក់"។
"ខ្ញុំពិតជាសប្បាយចិត្តណាស់ដោយដឹងថាលោកចង់បានខ្ញុំទៅលេងអោយក្លឹបលោក ប៉ុន្តែ
នៅពេលនោះខ្ញុំកំពុងតែលេងអោយក្លឹប LA Galaxy។ វាពិតជាគួរអោយចាប់អារម្មណ៍, រឿង
ពិសេសៗជាច្រើនបានកើតឡើងនៅក្នុងទីក្រុងប៉ារីស"។

"ខ្ញុំនឹងរង់ចាំដល់ការបញ្ចប់រដូវកាល និងធ្វើការសំរេចចិត្ត។ កូនរបស់ខ្ញុំបានរៀននៅសាលា
នៅ Los Angeles រយះពេល ៥ ឆ្នាំទៅហើយ។ នៅក្នុងអាយុរបស់គេ គឺទាមទារភាពឋិតថេរ។
រដូវកាលនៅក្នុងប្រទេសអាមេរិចនឹងត្រូវបានបញ្ចប់នៅចុងខែវិច្ឆកា ហើយ Beckham នឹង
ទំនេរ។

លោក Leonardo បានប្រាប់ BBC នៅក្នុងខែសីហាថា គាត់មានការចាប់អារម្មណ៍ទៅលើ
Beckham នៅពេលដែលលោកត្រូវបានក្រុម AC Milan ខ្ចីជើងពី LA Galaxy នៅក្នុងរដូវកាល
២០០៩-២០១០។

"ខ្ញុំបានបង្វឹកគាត់នៅ AC Milan ហើយពួកយើងបានបង្កើតភាពស្និតស្នាលផងដែរ"។

"គាត់គឺលើសពីកីឡាករបាល់ទាត់, ប៉ុន្តែនៅពេលដែលអ្នកឃើញលោករាល់ថ្ងៃគឺគាត់ហ្វឹក
ហាត់ និងលេងដូចជាកូនក្មេងអីចឹង"។

"គាត់គឺជាមនុស្សដែលគួរអោយសរសើរណាស់ គាត់អោយតម្លៃទៅលើអ្វីៗគ្រប់យ៉ាងដែល
គាត់បានធ្វើនៅក្នុងពិភពបាល់ទាត់"។

បើទោះបីជា LA Galaxy នៅតែបន្តកិច្ចសន្យាជាមួយលោកក៏ដោយ ក៏លោក Leonardo និយាយថា "គាត់និងស្វាគមន៍ Beckham ជានិច្ចពីព្រោះគាត់​គឺ​មិន​គ្រាន់​តែ​ជា​កីឡាករ​​បាល់​
ទាត់​ទេ តែលោកក៏ដូចជាតារា PoP អីចឹងដែរ" ។

"គាត់គោរពច្បាប់, ស្តាប់យោបល់របស់អ្នក និងតែងតែចង់អោយក្រុមក្លាយជាក្រុមពិសេស
ជានិច្ច"៕

ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា

Tags: francebeckhampsgparis