CamNews

កីឡាអន្តរជាតិ 

ឡូយ! Cavani រកបាន ៤គ្រាប់ ពេល PSG បំបាក់ Caen ៦-០ យប់មិញ (Video Inside)

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Edinson Cavani រកបាន៤គ្រាប់ម្នាក់ឯងយប់មិញនេះ ពេលក្រុមភ្ញៀវ Paris Saint-Germain បំបាក់ម្ចាស់ផ្ទះ Caen រហូតដល់ទៅ ៦-០ ដាច់ក្នុងក្របខណ្ឌកំពូលបារាំង Ligue 1 ប្រចាំសប្តាហ៍ទី៥ ជើងទី១។

កីឡាករខ្សែប្រយុទ្ធជនជាតិអ៊ុយរូហ្គាយ Cavani បានធ្វើការបំបែកសំណាញ់ទី១ រហូតដល់ទៅ៤គ្រាប់នាំមុខម្នាក់ឯង មុនគេតាំងពីវគ្គទី១មក ក្នុងនាទីទី១២ ២៣ ៣៨ និងនាទីទី៤៥ មុនពេលមិត្តរួមក្រុម Lucas Moura និង Jean-Kevin Ausustin រកបានម្នាក់១គ្រាប់ក្នុងវគ្គទី២ នៅនាទីទី៦៧ និងនាទីទី៧៩ រហូតដល់បញ្ចប់ការប្រកួតពេញម៉ោង។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្នវិញ ដោយមាន១០ពិន្ទុមាន៣ក្រុម គឺ Monaco និង Nice ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹករបស់ក្លឹប Sevilla នៃប្រទេស អេស្ប៉ាញ ដែលទើបតែដឹកនាំ PSG ប្រកួតបានត្រឹមស្មើ ១-១ ក្នុងទឹកដីពេលជួប Arsenal មកពីអង់គ្លេស៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង