CamNews

តារា 

មិនដែលឃើញសោះ! តារាស្រីមុខស្លូតនាង Bella បង្អួតសាច់ដុំក្បាលពោះ ហាក់ដុតអារម្មណ៍កំលោះៗអស់ទាស់!

ព័ត៌មានកំសាន្ត ៖ តារាសម្ដែងស្រីថៃនាង Bella Ranee មានមុខមាត់ស្លូតបូតនិងស្អាតសុភាពរាបសា សាកសមបំផុតក្នុងការសម្ដែងរឿងបែបពីដើមៗ ជាពិសេសរឹតតែឥតខ្ចោះទៅទៀតនោះបើបានសម្ដែងជាមួយតារាប្រុសថៃលោក James jirayu ទៀត នោះឃើញថា ដំណើរសាច់រឿងកាន់តែល្អមើល រហូតដល់អ្នកគាំទ្រចង់ចាប់ដៃគូរឲ្យពួកគេស្រលាញ់គ្នាជាលក្ខណៈគូស្នេហ៍ពិតប្រាកដថែមទៀតផង ។

គួរបញ្ជាក់ឲ្យដឹងថា នាង Bella Ranee និងលោក James jirayu ត្រូវបានអ្នកដឹកនាំរឿងរើសដៃគូ ឲ្យអ្នកទាំង ២ សម្តែងជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធចំនួន ២ រឿងមកហើយ គឺរឿង "Khun chai Puttipat " និងរឿង "Padiwarada" ដែលមហាជនស្គាល់ថា ជារឿង "ភរិយាបណ្តូលចិត្ត" ។ នៅក្នុងរឿងទាំង​២ នេះ នាង Bella សម្តែងជាតួនារីស្លូតបូតនិងស្អាតសុភាពរាបសា ថែមទាំងជាកុលស្រ្តីដែលសាកសមជាភរិយាល្អម្នាក់ថែមទៀតផង ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ យើងធ្លាប់តែឃើញតារាស្រីរូបស្រស់យើងស្លៀកពាក់បែបសុភាពរាបសារ តែពេលនេះនាងបានបង្ហាញត្រង់ពោះរបស់នាងពិតជា Sexy សាកសមនឹងដងខ្លួននាងយ៉ាងពិតប្រាកដមែន ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Gossipstar


Tags: Bella ranee James jirayu Weir sukollawat Pancake