ព័ត៌មានកីឡា៖ ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ផងដែរ ជាមួយ ដំណើរទីផ្សាររបស់ក្លឹប Man City ដែលមានបំណងចង់បន្ថែមកីឡាករ ពីររូបថែមទៀត មួយជាខ្សែបម្រើមកពីក្លឹប Wolfsburg និង ម្នាក់ទៀត ជាខ្សែការពារមកពីក្លឹប Valencia ។
ក្លឹប Man City គ្រោងនឹងចាយលុយបន្ដទៀតក្នុងរដូវកាលនេះ ដើម្បីផ្ទេរយកកីឡាករពីររូបថែម ម្នាក់ឈ្មោះ Nicolas Otamendi ជាខ្សែការពាររបស់ក្លឹប Valencia ដែលមានតម្លៃខ្លួនត្រឹមតែ ៣២លានផោន និងម្នាក់ទៀត ជាខ្សែបម្រើរបស់ក្លឹប Wolfsburg គឺកីឡាករ De Bruyne ក្នុងតម្លៃខ្លួន ៥៦លានផោន ដែលទាំងពីរបូកសរុបទៅគឺ ៨៨លានផោន។ Man City ក្នុងរដូវកាលនេះ គ្រោងនឹងចាយលុយឲ្យអស់ត្រឹមតែ ១៥១លានផោន ឲ្យបានកីឡាករ ៦រូប ដែល៤រូបដំបូង គឺ Raheem Sterling មានតម្លៃខ្លួន ៤៩លានផោន, Fabian Delph ៨លានផោន Patrick Roberts ៤លានផោន Enes Unal ២លានផោន និង ពីរនាក់បន្ថែមទៀត គឺ Nicolas Otamendi និង De Bruyne ដែលទាំងពីរនាក់បូកសរុបការចំណាយគឺ ៨៨ លានផោន ។
ថ្នាក់ដឹកនាំក្លឹបអះអាងដោយជឿជាក់ថា កីឡាករទាំងពីរ ពិតជាយល់ព្រមផ្ទេរចូលមកកាន់ Man City ជាមិនខានចំពោះតម្លៃនោះ ។
Man City បច្ចុប្បន្ន កំពុងតែកាន់កាប់ជាម្ចាស់តំណែងកំពូលក្នុងតារាង Premier League ជាមួយនិងការចាប់ផ្ដើមបាន ពីរប្រកួត ដំបូងទទួលបានជ័យជំនះទាំងពីការប្រកួត ជាពិសេស មួយការប្រកួតចុងក្រោយ ផ្ដួល Chelsea ក្នុងទឹកដីរបស់ខ្លួន ត្រឹមលទ្ធផលពិន្ទុ ៣-០ បំបាក់មុខលោក Jose Mourinho ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ mirror