CamNews

កីឡាអន្តរជាតិ 

ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំនៅ ក្លឹប Manchester City នឹងមិនបន្ដកិច្ចកុងត្រាថ្មីជាមួយក្លឹប ទៀតទេ

ព័ត៌មានកីឡា៖ កីឡាករ Sergio Aguero ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប Man City គ្រោនឹងមិនចុះកិច្ចកុងត្រាថ្មីជាមួយ ក្លឹបបន្ដទៀតទេ​​ ខណៈដែលកិច្ចកុងត្រាចាស់នឹងត្រូវផុតកំណត់ ត្រឹមឆ្នាំ ២០១៩ ។

Sergio Aguero គ្រោងនឹងវិលទៅកាន់ក្លឹបក្នុងទឹកដីកំណើតរបស់កីឡាករវិញគឺក្លឹប Atlético Independiente ​​នារដូវកាលកាលកិច្ចកុងត្រាចាស់ត្រូវផុតកំណត់ ត្រឹមឆ្នាំ ២០១៩ជាមួយក្លឹប Man City។ Sergio Aguero គឺជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិ​ អាហ្ស៊ង់ទីន នឹងក្លឹប Man City ។ កីឡាករបានចាក​ចេញពីក្លឹប កំណើត Atlético Independiente ​ចូលមកកាន់ Atletico Madrid កាលពីឆ្នាំ ២០០៦ រហូតមកទល់ ឆ្នាំ ២០១១ ក៏ត្រូវក្លឹប Man City ទិញយក ក្នុងតម្លៃខ្លួនត្រឹមតែ ៣៨ លានផោន ។ 

កីឡាករ​បានថ្លែងដោយផ្ទាល់ថា» ខ្ញុំនឹងវិលត្រលប់ទៅវិញនៅពេលកិច្ចកុងត្រាចាស់របស់ខ្ញុំត្រូវផុត ។ ខ្ញុំមិនចង់វិលត្រលប់ទៅវិញទាំងដែលខ្លួនខ្ញុំមានសភាពចាស់ទ្រុឌទ្រោមនោះទេ ដូច្នេះហើយប្រសិនជាគ្រប់យ៉ាងនៅមានលក្ខណៈល្អប្រសើ​រ​ខ្ញុំនឹង វិលត្រលប់ទៅវិញត្រឹមអាយុ ៣១ឆ្នាំ ដោយបច្ចុប្បន្ន ខ្ញុំមានអាយុ ២៧ឆ្នាំហើយ»។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball


Tags: Sport News Man City Club Atlético Independiente Sergio Aguero