CamNews

កីឡាអន្តរជាតិ 

Coutinho នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ខែ​មករា ដោយ​សារ​របួស​ក​ជើង​ធ្ងន់​ធ្ងរ (Video Inside)

(លីវើភូល)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Philippe Coutinho នឹងត្រូវអវត្តមានពីក្លឹបហង្សក្រហម Liverpool រហូតដល់ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ ដោយ​សារ​រង​របួស​ក​ជើង​ធ្ងន់​ធ្ងរនា​ពេលអំឡុងប្រកួតឈ្នះក្រុមភ្ញៀវ Sunderland កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្នុង​ក្រប​ខណ្ឌ​កំពូល​អង់​គ្លេស Premier League។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយ កីឡាករជនជាតិប្រេស៊ីល វ័យ២៤ឆ្នាំ Coutinho ត្រូវបានប្តូរក្រុមគ្រូពេទ្យ ស្កេន (Scan) រក​ឃើញ​ថា មាន​របួស​ធ្ងន់​ធ្ងរ និង​ត្រូវ​សម្រាក​ព្យាបាល​រហូត​ដល់​៦​សប្តាហ៍ នោះមានន័យថា Coutinho នឹង​ត្រូវ​អវត្ត​មាន​ពេល Liverpool ប៉ះ​ក្រុម​ភ្ញៀវ Leed United ក្នុង League Cup យប់​នេះ និង​៥​ប្រកួត​ទៀត​នៅ Premier League ថែមទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Coutinho