(ស្វីស)៖ រដ្ឋអាជ្ញាស្វីសបានសម្រេចរឹបអូសរថយន្ដទំនើបៗជាច្រើនគ្រឿងជាកម្មសិទ្ធិរបស់អនុប្រធានាធិបតី នៃប្រទេសហ្គីណេអេក្វាទ័រ (Equatorial Guinea) ស្ថិតនៅតំបន់អាហ្វ្រិកខាងលិចជាប់នឹងប្រទេសកាមេរូន លោក Teodorin Obiang Nguema ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុកលួយ។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មាន BBC ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Teodorin ជាកូនប្រុសប្រធានាធិបតីប្រទេសហ្គីណេអេក្វាទ័រ ដែលជាប្រទេសដ៏តូចមួយតែសម្បូរប្រេងឆៅ ស្ថិតនៅតំបន់អាហ្វ្រិកខាងលិចមួយនេះត្រូវបានគេចោទប្រកាន់ថាបានលាងលុយកខ្វក់ ក៏ប៉ុន្តែលោកផ្ទាល់ពុំទាន់បាន ធ្វើអាត្ថាធិប្បាយអ្វីនៅឡើយនោះទេ ខណៈលោកក៏ត្រូវបានតុលាការបារំាងកោះហៅផងដែរនៅឆ្នាំក្រោយនេះ ក្នុងករណីចោទប្រកាន់ពីបទល្មើសស្រដៀងគ្នានេះដែរ។
ចំណែកឯក្រុមរដ្ឋអាជ្ញាស្វីសបានឱ្យដឹងថាពួកគេបានរឹបអូសរថយន្ដរបស់លោក Teodorin សរុបចំនួន១១គ្រឿង ក្នុងនោះរួមមានទាំងរថយន្ដម៉ូឌែល Porsche មានតម្លៃជាង ៨៣០,០០០ដុល្លារអាមេរិក និងរថយន្ដ Bugatti Veyron មានគ្រឿងទៀតមានតម្លៃដល់ទៅ០២លានដុល្លារ។
គួរបញ្ជាក់ថាបើតាមរដ្ឋអាជ្ញាស្វីស លោក Teodorin Obiang Nguema បានប្រព្រឹត្តការកេងចំណេញដ៏ច្រើនលើសលប់ពីវិស័យប្រេងឆៅនៅក្នុងប្រទេស ដើម្បីយកទៅទិញរបស់របរមានតម្លៃមានទំាង យន្ដហោះឯកជន និង វត្ថុអនុស្សាវរីយ៍របស់អតីតកំពូលតារាចម្រៀង Pop លោក Michael Jacksonជាដើម៕
ប្រភព ៖ ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី