ខ្ទមឈើជាច្រើនដែលមានរូបរាងដូចទៅនឹងកន្លែងសម្រាកកាយរបស់អ្នកដំណើរថ្មើរជើង គឺជា
ស្នាដៃថ្មីនៃគំនិតច្នៃប្រឌិតរបស់ក្រុមមន្ដ្រីនៃប្រទេស ស្វ៊ីស ដើម្បីផ្ដល់សេវាកម្មកំបាំង និងសុវត្ថិ
ភាព សម្រាប់ស្ដ្រីរកស៊ីផ្លូវភេទ។
ទំព័រ Telegraph បានរាយការណ៍ថា ខ្ទមឈើទាំងនេះ ត្រូវបានគេចាត់ទុកថា ជា “ប្រអប់សិច”
ហើយវានឹងត្រូវបើកដំណើរការក្នុងក្រុង Zurich នៅថ្ងៃទី ២៦ខាងមុខ។
ខ្ទមឈើដែលមានចំនួន ៩ នេះ ស្ថិតនៅក្នុងតំបន់ឧស្សាហកម្មចាស់ នៅភាគខាងលិចរបស់ក្រុង ហើយត្រូវបានគេដាក់ជួលសម្រាប់តែអ្នកទិញសេវាកម្មសិច ដែលជាអ្នកបើកបររថយន្ដប៉ុណ្ណោះ។
ចំណែកអ្នកដើរដោយថ្មើរជើង និងអ្នកជិះម៉ូតូ មិនត្រូវបានអនុញ្ញាតឱ្យប្រើ “ប្រអប់សិច” នេះ។
ក្នុង“ប្រអប់សិច” មានអក្សរ ព្រមានអំពីការឆ្លងចម្ងឺ AIDS
អ្នកបើកបររថយន្ដនឹងត្រូវគោរពទៅតាមការកំណត់ដែលត្រូវបានដាក់សញ្ញាយ៉ាងច្បាស់ ដោយ
មានស្ដ្រីរកស៊ីផ្លូវភេទចំនួន ៤០នាក់កំពុងរង់ចាំជាស្រេច។ នៅពេលជ្រើសរើសបាននារីម្នាក់
និងបានបង់ប្រាក់រួចរាល់ ពួកគេនឹងចូលក្នុងខ្ទមមួយក្នុងចំណោមខ្ទមទាំង ៩ ជាកន្លែងដែលមាន
បិទអក្សរដែលលើកទឹកចិត្តឱ្យប្រើប្រាស់ស្រោមអនាម័យ ព្រមទាំងព្រមានអំពីហនិភ័យនៃការ
កើតជម្ងឺ AIDS ។
“ប្រអបសិច” ទាំងនេះ ត្រូវបានគេបើកដំណើរការ ចាប់ពីព្រលប់ រហូតដល់ម៉ោង ៥ព្រឹក។ នៅ
ក្នុង“ប្រអប់សិច” មានបំពាក់ឧបករណ៍ប្រកាសអាសន្ន សម្រាប់ស្ដ្រីរកស៊ីផ្លូវភេទ ក្នុងករណីពួក
គេជួបគ្រោះថ្នាក់ ដោយសារអតិថិជន។
ប្រភពព័ត៌មាន បានឱ្យដឹងថា “ប្រអប់សិច” គឺជាផ្នែកមួយនៃវិធីសាស្ដ្រដើម្បីគ្រប់គ្រងការរកស៊ី
ផ្លូវភេទ ទប់ទល់នឹងស្ថានភាព “គក់ជេរ” ផ្លូវភេទ និងកែលំអសន្ដិសុខសម្រាប់ពលកម្មផ្លូវភេទ។
គំនិតនេះ ក៏ត្រូវគេរំពឹងថានឹងកាត់បន្ថយចំនួនស្ដ្រីរកស៊ីផ្លូវភេទ ដែលកំពុងធ្វើសកម្មភាពនៅក្នុង
ប្រជុំជន និងក្នុងក្រុង។
បច្ចុប្បន្ន មន្ដ្រី Zurich បានចេញបទបញ្ជា ហាមស្ដ្រីរកស៊ីផ្លូវភេទ ធ្វើសកម្មភាពនៅតាមឆ្នេរទន្លេ
Sihlquai ។ អតិថិជនដែលបាន “ប្រព្រឹត្ដបទល្មើស” ជាមួយស្ដ្រីរកស៊ីផ្លូវភេទ នៅខាងក្រៅតំបន់
“ប្រអប់សិច” និង ២តំបន់ផ្សេងទៀត នឹងត្រូវបានពិន័យជាប្រាក់ ៤៥០ franc ស៊្វីស (៤៨៥ដុល្លារ
អាមេរិក)។
ប្រអបសិច ជាច្រើនត្រូវបានសង់ឡើងដើម្បីបម្រើដល់អ្នករកស៊ីផ្លូវភេទ
លោក Michael Herzig ប្រធានគណកម្មការសុខុមាលភាពសង្គម នៅតំបន់ Zurich ថ្លែងថា ៖
“យើងចង់គ្រប់គ្រងសកម្មភាពផ្លូវភេទ ព្រោះថាសកម្មភាពនេះ រហូតមកដល់ពេលនេះ គឺប្រព្រឹត្ត
ឡើងតាមច្បាប់ព្រៃ ពោលគឺតម្លៃសេវាកម្មផ្លូវភេទត្រូវបានកំណត់ដោយអ្នកគក់ជេរ។ យើងកំពុងតែប្រឹងប្រែងដើម្បីបង្កើតស្ថានភាពល្អសម្រាប់ក្រុមស្ដ្រីរកស៊ីផ្លូវភេទ ដូចជាបញ្ហាសុខភាព និង
សុវត្ថិភាពរបស់ពួកគេ ក៏ដូចជាប្រជាជននៅតំបន់ Zurich” ។
គួររំឭកថា គម្រោងដែលត្រូវបានអនុម័តដោយការធ្វើប្រជាមតិកាលពីឆ្នាំទៅ នៅ Zurich នេះ
មានតម្លៃជាទឹកប្រាក់ជាង ២លានដុល្លារអាមេរិក។ សកម្មភាពរកស៊ីផ្លូវភេទនៅ ប្រទេសស៊្វីស
ត្រូវបានចាត់ទុកជារឿងស្របច្បាប់ ដោយក្នុងនោះ ស្ដ្រីរកស៊ីផ្លូវភេទម្នាក់ត្រូវបង់ពន្ធ ៥,៤ដុល្លារ
អាមេរិក សម្រាប់ការរកស៊ីមួយយប់៕
ដោយ ៖ តារា
ប្រភព ៖ Telegraph