ព័ត៌មានកីឡា៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់ជាច្រើនវគ្គកន្លងផុតទៅ លទ្ធផលឈានដល់វគ្គជម្រុះផ្ដាច់ព្រ័ត្រក៏បានង្ហាញឡើងដែលមាននៅសល់ ៤ ក្រុមខ្លាំងៗ ដូចជា Real Madrid, Barcelona, Bayern Munich និង Juventus ហើយសម្រាប់ក្រុមទាំង ៤ នេះ នឹងរង់ចាំអុតមើលលទ្ធផលចាប់គូរជាបន្ដទៀតនៅថ្ងៃសុក្រសប្ដាហ៍នេះ ។
ព្រឹតិការណ៍ប្រកួត Champions League នឹងបន្ដចាប់គូរប្រកួតនៅថ្ងៃសុក្រសប្ដាហ៍នេះហើយ ខណៈដែលនៅសល់ ៤ ក្រុមខ្លាំងៗ Real Madrid, Barcelona, Bayern Munich និង Juventus ។
យោងតាមប្រភពព័ត៌មានបន្ដទៀតថា ៣ក្រុម ក្នុងចំនោមក្រុមទាំងនោះ តែងតែឈានជើងចូលវគ្គប្រកួតមួយនេះច្រើនជាងគេ មានដូចជា Real Madrid, Barcelona, Bayern Munich ចំណែក Juventus របស់អ៊ីតាលី វិញគឺ ជាលើកទី ១ ហើយក្នុងកំលុងពេល ១២ មកនេះ ។
ប្រសិនបើ Juventus នឹងត្រូវចាប់គូរជាមួយ Barcelona វិញ ការរំពឹងទុកមួយនឹងត្រូវបានគេសង្ស័យថា ខ្សែប្រយុទ្ធ Barcelona គឺកីឡាករ Luis Suarez នឹងជួបប្រទះគ្នាជាមួយកីឡាករ Giorgio Chiellini ដែលជាខ្សែការពារក្រុមជម្រើជាតិ អ៊ីតាលី ធ្លាប់ត្រូវបាន Luis Suarez ខាំកាលពីប្រកួត World Cup កាលពីឆ្នាំ ២០១៤ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី