ភ្នំពេញៈ តារាស្រីសិចស៊ីចូលចិត្ត សម្ញែងដើមទ្រូង កញ្ញា កុល ដាវី ដែលទើបតែពើបប្រទះ
និង រឿងរ៉ាវដ៏ចម្រូងចម្រាស់ ដោយសារតែស្លាកលេខ រថយន្តរបស់នាងខុសប្រក្រតីនោះ
មិនបានគិតថា បញ្ហានេះការរាំងស្ទះការងាររបស់នាងនោះទេ ដោយនៅក្នុងពេលឆាប់ៗខាង
មុខនេះ នាងនឹងឡើង យន្តហោះបោះពួយទៅ សម្តែងនៅអាមេរិក។
កញ្ញា កុល ដាវី បានប្រាប់ Looking TODAY ឲ្យ ដឹងតាមទូរស័ព្ទថា បច្ចុប្បន្ននាងកំពុងតែមាន
ការមមាញឹកជាមួយការងារច្រើន ក្រោយពីត្រឡប់មកពី ការសម្តែងនៅក្រៅប្រទេសវិញ ទន្ទឹម
នឹងការរវល់ជាប់គ្នានេះដែរ នាងក៏បានផ្អាកមិនទទួលការថតរឿងមួយរយៈសិន ព្រោះថាពេល
នេះនាងកំពុងតែត្រៀមខ្លួន ចេញទៅសម្តែងនៅប្រទេសអាមេរិក រយៈពេល ប្រហែលជា២ទៅ
៣ខែ ។ នេះគឺជាលើកទី២ ហើយសម្រាប់នាងបន្ទាប់ពីចេញទៅសម្តែងនៅប្រទេសកាណាដា។
តារារូបនេះឲ្យដឹងទៀតថា “ ខ្ញុំមិនធ្លាប់គិតថាការចេញទៅសម្តែងនៅក្រៅប្រទេស អាចទទួល
បានការគាំទ្រខ្លាំង បែបនេះទាល់តែសោះ ហើយសម្រាប់គម្រោងក្នុងការចេញទៅសម្តែងនៅ
សហរដ្ឋអាមេរិក ក្នុងអំឡុងខែមេសា ខាងមុខនេះ ខ្ញុំសង្ឃឹមថានឹងអាចទទួល បានការគាំទ្រ
ច្រើន ពីបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីនោះ”។
កញ្ញា បានបន្ថែមថា ការចេញទៅ សម្តែងលើកនេះ នាងបានតាំងចិត្តរួចហើយ ថានឹងមិនយក
ភាពស៊ិចស៊ីទៅទាក់ទាញ ការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ នៅក្រៅប្រទេសទេ គឺនាង
នឹងស្លៀកពាក់តុបតែងខ្លួន ដោយ តម្រូវទៅតាមបទចម្រៀង ដែលនាងច្រៀងមិនសិចស៊ីហួស
ហេតុទេ ហើយនាងក៏មិនចង់បានការគាំទ្រ ដោយសារតែការបង្អួតសម្រស់ដើមទ្រូង ឬបញ្ចេញ
សាច់ខុសប្រពៃណីនោះដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល