Harry Styles ជាសមាជិក ក្រុមចំរៀង One Direction ដែលត្រូវបាន គេចាប់អារម្មណ៍ និងល្បីជាង សមាជិក ដទៃៗទៀត ទាំងអស់ ។ ដោយសារ ភាពល្បីល្បាញនេះ Harry Styles ត្រូវបានគេ ធ្វើ យកធ្វើ ជា តារាម៉ូដែល ជានិច្ច តែមានអ្នក ខ្លះក៏បាន ប្រើប្រាស់ រូបរបស់ Harry ដោយមិនមាន ការ អនុញ្ញាតិ ផងដែរ ។
ថ្មីៗនេះ រូបថតរបស់ Harry Styles មួយផ្ទះធំ ត្រូវបានគេ ប្រទះឃើញ បិតផ្សាយ ពាណិជ្ជកម្ម របស់ ក្លឹបរាត្រី សំរាប់អ្នក ដែលស្រឡាញ់ ភេទដូចគ្នា ឬអ្នក កែភេទ ។ ក្លឹបនោះ មានឈ្មោះថា Closet ហើយ កម្មវិធី ដែលគេ កំពុងផ្សព្វផ្សាយ នេះមានឈ្មោះថា Closet Party ដែលមានទីតាំង នៅប្រទេស អូស្ត្រាលី ។
ខាងអ្នកតំណាង របស់ Harry Styles ត្រូវបាន គេទាក់ទង ហើយចេញមុខ មកថា រូបនេះក្រុម ការងារ មិនបាន ដឹងជាមុនឡើយ ហើយខាងក្លឹប Closet ក៏មិនបាន ផ្តល់ដំណឹង សុំដែរ ។ យ៉ាងណាមិញ ក្រុម អ្នកកាសែត កំពុងតែ ព្យាយាម ទាក់ទងខាង ក្លឹបរាត្រីនេះ ដើម្បីចង់ដឹង ថាហេតុអ្វី ក៏យករូប Harry មក ធ្វើជាម៉ូដែល ក្លឹបអ្នកស្រឡាញ់ ភេទដូចគ្នា យ៉ាងនេះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14