ថៃ ៖ គូស្នេហ៍ដ៏ផ្អែមល្អែមមួយគូរបស់ប្រទេសថៃ គឺលោក Ken Phupoom និងនាង Esther Supreeleela ថ្មីៗនេះបានចូលរួមនៅក្នុងព្រឹត្តិការណ៍ជាមួយគ្នាជាញឹកញាប់ ហើយពួកគេក៏មានគម្រោងថ្មីមួយជាមួយគ្នា ក្នុងពេលឆាប់ៗនេះផងដែរ ។
ប្រភពផ្លូវការរបស់ប្រទេសថៃបាននិយាយថា "ពួកយើងមានជំនួញជាមួយគ្នា ហើយយើងក៏ធ្វើការជាមួយគ្នាផងដែរ វាពិតជាល្អខ្លាំងណាស់។ ម្យ៉ាងវិញទៀត ការងាររួមការងារជាមួយគ្នា មិនមែនជារឿងពិបាកទេ សម្រាប់ពួកយើង" ។
លោក Ken Phupoom បន្ថែម "ពួកយើងមិនដែលសម្តែងរឿងជាមួយគ្នាទេ ហើយខ្ញុំគិតថា នាងសម្តែងបានល្អជាងខ្ញុំ ប្រសិនបើពួកយើងត្រូវបានគេចាប់ដៃគូឲ្យសម្តែងជាមួយគ្នា។ ខ្ញុំមានអារម្មណ៍ដូចជាភ័យអរ បន្តិចបន្តួចដែរ។ ប៉ុន្តែសម្រាប់គម្រោងធ្វើរឿងមួយ ដែលមិនធ្លាប់ធ្វើពីមុនមកជាមួយគ្នាដូចជា ការសម្តែងខ្សែភាពយន្តជាមួយគ្នានេះ ពួកយើងកំពុងតែពិភាក្សាគ្នា ហើយយើងនឹងទទួលសម្តែងរឿងជាគូ ទាំងក្នុងនិងក្រៅប្រទេសដូចគ្នា" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews