CamNews

តារា 

ជាការពិតទេដែលនាង Esther ត្រលប់ទៅសាងស្នេហ៍ចាស់ ធ្វើឲ្យមិត្តប្រុសថ្មីខូចចិត្ត?

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមិត្តប្រុសថ្មីរបស់នាង Esther Supreeleela គឺលោក ken phupoom បានបង្ហោះសារខូចចិត្តនៅលើគណនី instagram របស់លោកបានធ្វើឲ្យគេហទំព័រនៅស្រុកថៃជាច្រើនបានចុះផ្សាយ ព្រោងព្រាតដោយសង្ស័យថា នាង Esther ត្រលប់ទៅសាងស្នេហ៍ជាមួយនិងសង្សារចាស់វិញ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Esther Supreeleela និងលោក sean jindachot ធ្លាប់ជាអតីតសង្សារនឹងគ្នា ប៉ុន្តែត្រូវបានបែកគ្នាដោយសារតែគ្រួសារខាងស្រីមិនពេញចិត្តខាងប្រុសទើបធ្វើឲ្យចំណងស្នេហ៍របស់ទាំងពីរដួង ដែលស្រលាញ់គ្នាស្ទើរបាត់មុខមិនបាន ត្រូវបានបង្ខំចិត្តបែកគ្នាទាំងមិនដាច់អាល័យ ។ ប៉ុន្តែអ្នកទាំងពីរគឺនៅតែទទួលថតរឿង ឬ ស្ពតពាណិជ្ជកម្មណាមួយជាមួយគ្នាដដែល អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត អតីតគូស្នេហ៍ទាំងពីរដួងនេះថែមទាំងបានថតរឿងភាគថ្មីជាមួយគ្នាថែមទៀតផង ​កាលពីពេលថ្មីៗនេះ ។ ដូច្នេះហើយខណៈពេលលោក ken បង្ហោះសារខូចចិត្ត ទើបត្រូវក្រុមអ្នកគាំទ្រសង្ស័យថា​ ភ្លើងស្នេហ៍ចាស់របស់នាង Esther និងលោក sean កំពុងតែសាងទំនាក់ទំនងសារជាថ្មីក្រោយថតរឿងជាមួយគ្នា ។ 

តែទោះបីជាយ៉ាងណាក៏ដោយ តារាថៃទាំងបីដួង ដែលកំពុងជួបស្នេហាត្រីកោណ មិនទាន់បានឃើញនរណាម្នាក់ ចេញមកបកស្រាយជុំវិញបញ្ហាស្នេហានេះនៅឡើយទេ  ៕

 

-ចុចអាន ៖ សង្សារចាស់ក៏សង្ហាមិនចាញ់សង្សារថ្មី! ក្រោយបែកពីសង្សារចាស់ នាង Esther ងាកមកផ្អែមល្អែមជាមួយសង្សារថ្មី!



នាង Esther Supreeleela និងសង្សារចាស់ គឺលោក sean jindachot



នាង Esther Supreeleela និងសង្សារថ្មី គឺលោក ken phupoom



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: ken phupoom sean jindachot Esther Supreeleela