ព័ត៌មានកំសាន្ត ៖ ធ្វើល្អបែរជាមិនបានល្អទៅវិញ លោក Sean សុខចិត្តដកខ្លួន ព្រោះមិនចង់ឃើញអតីតមិត្តស្រីនិងសង្សារថ្មីឈ្លោះគ្នា ជាមួយនិងសង្សាររហូតដល់ថ្នាក់ហ៊ានលះបង់មិនចូលរួមក្នុងកម្មវិធីដែលវត្តមានរបស់នាង Esther Supreeleela ព្រោះមិនចង់ឲ្យលោក ken phupoom ដែលជាសង្សារថ្មីមិនសប្បាយចិត្ត ។
រឿងរបស់តារាល្បីទាំង ៣ ដួងរបស់ប្រទេសថៃបែរជាមិនបានបញ្ចប់ទេ ផ្ទុយទៅវិញ បងស្រីបង្កើតរបស់នាង Esther Supreeleela បែរជាចេញមុខប្រតិកម្ម ហើយនិយាយថា លោក Sean មិនទុកមុខឲ្យប្អូនស្រីរបស់ខ្លួនដែលជាមនុស្សស្រី ថែមទាំងប្រកាសជាសាធារណៈថា មិនចូលរួមដាច់ខាត ដរាបណាដែលមានវត្តមានរបស់នាង Esther នៅក្នុងកម្មវិធី ឬ ស្ពត ណាមួយ ។
គួរបញ្ជាក់ឲ្យដឹងថា នាង Esther និងលោក sean ធ្លាប់ជាគូស្នេហ៍នឹងគ្នាពិតប្រាកដ មិនមែនត្រឹមតែជាគូសង្សារក្នុងរឿងនោះទេ ប៉ុន្តែដោយសារតែបញ្ហាគ្រួសារទើបធ្វើឲ្យអ្នកទាំងពីរមិនអាចបន្តទំនាក់ទំនងមួយនេះបាន ។ ហើយកាលពីពេលថ្មីៗនេះ លោក ken ដែលជាមិត្តប្រុសថ្មីរបស់នាង Esther បានបង្ហោះសារខូចចិត្តខណៈពេលឃើញនាងទៅស្និទ្ធិស្នាលជាមួយ លោក sean ព្រោះអ្នកទាំងពីរត្រូវជួបគ្នារាល់ថ្ងៃដើម្បីថតរឿង ដូច្នេះក្រោយបានលេចលឺដំណឹងនេះ លោក sean ក៏សម្រេចចិត្តបដិសេដរាល់គ្រប់កម្មវិធីដែលពាក់ព័ន្ធជាមួយនិងនាង Esther ព្រោះមិនចង់ឲ្យមនុស្សប្រុសដែលគ្រួសារនាងគ្រោងទុកឲ្យ ត្រូវខូចចិត្ត ៕
-ចុចអាន ៖ នាង Esther មានអារម្មណ៍យ៉ាងណា ពេលសង្សារថ្មីរបស់នាងអោបស្អិតជាស្រីផ្សេងដល់ថ្នាក់នឹង?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar