CamNews

តារា 

នាង Esther បង្អួតភាពផ្អែមល្អែមជាមួយមិត្តប្រុសក្នុងថ្ងៃខួបកំណើត

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ១៨ ខែឧសភា ម្សិលមិញនេះគឺជាថ្ងៃខួបកំណើតរបស់នាង Esther Supreeleela ដែលជាតារាថៃរាងស្អាត មុខមាត់ដូចកូនកាត់​ ព្រមទាំងមានឈ្មោះល្បីគួរសមក្នុងវិស័យសិល្បៈថៃ ។ 

នាង Esther Supreeleela និងលោក ken phupoom ត្រូវបានគេដឹងថា គឺជាមិត្តប្រុសមិត្តស្រីដែលបង្ហាញនូវភាពផ្អែមល្អែមជារឿយៗក្នុងបណ្តាសង្គម និងគណនី IG ។ ហើយកាលពីម្សិលមិញនេះ ក្នុងនាមជាមិត្តប្រុសម្នាក់ លោក ken phupoom ក៏មិនភ្លេចចំណាយពេលវេលាជាមួយនិងមិត្តស្រីដែរ មិនត្រឹមតែប៉ុណ្ណោះ តារាថៃរូបនេះក៏បានរៀបចំពិធីខួបកំណើតឲ្យនាង Esther Supreeleela យ៉ាងរ៉ូមែនទិចជាទីបំផុតផងដែរ ដើម្បីបង្កើតនូវចំណង់ស្និទ្ធស្នាលជាមួយគ្នាឲ្យបានច្រើនជាងនេះ ។

គួរបញ្ជាក់ឲ្យដឹងថា តារាថៃទាំងពីរដួងនេះគឺមានការទទួលស្គាល់ពីក្រុមគ្រួសារទាំងសងខាងរួចរាល់ហើយ នៅរង់ចាំតែមើលចិត្តគ្នាប៉ុណ្ណោះទេ ៕

 








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: ken phupoom sean jindachot Esther Supreeleela