ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea និង West Brom ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ សម្រេចធ្វើការចោទប្រកាន់ ទាក់ទងនឹងបញ្ហាចរិកលក្ខណៈកីឡាកររបស់ក្លឹបទាំងពីរ បានប្រព្រឹត្ដិឡើងកាលពីជួបប្រកួត ថ្ងៃពុធកន្លងទៅ ក្រោមលទ្ធផលពិន្ទុ ២-២។
Chelsea និង West Brom ត្រូវបានសហព័ន្ធកីឡាបាល់ទាត់សម្រេចធ្វើការចោទប្រកាន់ជាបណ្ដោះអាសន្នសិន ចំពោះការប្រតិកម្មប៉ះទង្គិចគ្នារវាងកីឡាករខ្សែបម្រើរបស់ក្លឹប West Brom ឈ្មោះ Claudio Yacob ប៉ះជាមួយ កីឡាករ Chelsea ឈ្មោះ Diego Costa។ ប៉ុន្ដែកីឡាករ Claudio Yacob ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿងពីរដងទៅហើយ រឿងទង្វើរឆ្គាំឆ្គងនេះ។
ក្លឹបទាំងពីរនឹងរង់ចាំដល់ថ្ងៃទី ២០ខាងមុខ ដើម្បីធ្វើការសម្រេចជាលើកចុងក្រោយរបស់សហព័ន្ធ ថាត្រូវពិន័យ យ៉ាងរបៀបណា ចំពោះកំហុសនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី