CamNews

ប្លែកៗ 

កូនជ្រូក​ចម្លែក​មានមុខ​មាត់ដូច​ជា​ស្វា ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ទេស​ចរ

(គុយបា)៖ មនុស្សជាច្រើនបាននាំគ្នា ចោមរោមមើលកូនជ្រូកមួយក្បាល ដែលត្រូវបានម្ចាស់វាលើកមក បង្ហាញសាធារណជន ឲ្យមើលពីមុខមាត់របស់វា ដែលមានលក្ខណៈខុសប្លែក ពីជ្រូកធម្មតា ព្រោះតែកូនជ្រូកមួយក្បាលនេះ មានមុខដូចជា សត្វស្វាអ៊ីចឹង។

កូនជ្រូកនេះ ត្រូវបានអ្នកផងឲ្យឈ្មោះថា​ «ជ្រូកស្វា» ហើយវាក្លាយជាទីចាប់អារម្មណ៍ របស់ភ្ញៀវទេសចរ​ជាច្រើន មកពីគ្រប់ទិសទី ដែលពួកគេបាននាំគ្នាមកចោមរោមមើលវា នៅតំបន់ Ciego de Avila ប្រទេសគុយបា។ កូនជ្រូកដ៏ចម្លែកនេះ ត្រូវបានអ្នកទេសចរនាំគ្នាបីវា លើកថតរូបយកទៅបង្ហោះលើបណ្តា​ញសង្គមទៀតផង ហើយពួកគេក៏បានសាកសួរម្ចាស់ជ្រូក ពីដំណើរដើមទង ដែលបណ្តាលឲ្យកូនជ្រូកអភ័ព្វនេះ មានមុខមាត់​ដូចជាស្វាផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Cuba