CamNews

កម្ពុជាស្នើសុំរូបចម្លាក់ពីMetropolitan Museum of Art ដែលខ្លួនអះអាងថាបាត់នៅសតវត្សរ៍ទី១០

កម្ពុជា៖ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវ សុំរូបចម្លាក់ពីរដែលមានទំហំប៉ុនគ្នា ដែលបានបាត់
អស់រយះពេលជាងពីរសតវត្យរ៍​មកហើយ ដែលរូបចម្លាក់នេះត្រូវបានគេលួច ចេញពីប្រាសាទ
ខ្មែរ។​​ ពេលនេះបើតាមប្រភពពត៌មានបានអោយដឹងថា រូបចម្លាក់នេះត្រូវបានតាំងនៅសារមន្ទីរ
Metropolitan Museum of Art's Southeast Asian ក្នុងបុរី New York City សហរដ្ឋអាមេរិក។

លោកអ៊ីម សុខរិទ្ទី (Im Sokrithy) ជានាយកអប្សរាកម្ពុជា និងជាភ្នាក់មើលការខុសត្រូវមរតក
វប្បធម៌និងដីតំបន់ប្រសាទបាននិយាយថា៖​ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រឹងប្រែងធ្វើយ៉ាង
ណាសុំអោយរូបចម្លាក់" ទាសាទាសី" អង្គុយបត់ក្បាលជង្គង់ឬមានឈ្មោះថា​ថ្មចម្លាក់ភ្លោះ វិល
មកដល់កម្ពុជាឆាប់ៗនេះ។ លោកបានបន្ដទៀតថា ទោះបីរូបចម្លាក់ទាំងអស់នោះវា នៅដាច់ពី
គ្នានិងមានលក្ខណះតូចក៏ដោយ ក៏យើងនៅតែសង្ឃឹមថារូបនោះនិងអាចវិលមកមាតុប្រទេស
យើងវិញក្នុងពេលដ៏ឆាប់។ វាមានសារសំខាន់ ណាស់ព្រោះវាជាវត្ថុដ៏មានតំលៃតាំពីបុរាណ
កាលមក ជាពិសេសវាបានបង្ហា្ញញពីកិត្យានុភាពនៃ​ អរិយធម៌ខ្មែរនាសម័យដើមទៀតផង។

លោក Martin Lerner ជាភ្នាក់ងារប្រចាំការក្នុងសារមន្ទីរ Met​ropolitan ធ្លាប់បានប្រគល់ក្បាល
ព្រះសេវិៈដែលបានបាត់នៅសតវត្យរ៍ទី១០​ មកអោយលោក អ៊ិម សុខរិទ្ទីកាលពីឆ្នាំ ១៩៩៧
ផងដែរ។ នេះបញ្ចាក់អោយឃើញថា កម្ពុជាធ្លាប់បានទទួលជោគជ័យក្នុងការស្នើសុំរូបចម្លាក់
ពីសារមន្ទីរនេះ បានសម្រេចផងដែរ។

 

ដោយ៖ សារិន
ប្រភព៖ nytimes


Tags: news Cambodia