CamNews

តារា 

អាន គុណកូឡា សង្ស័យស្រវឹង​ បើក​​រថយន្ត​​លឿនជ្រុល ទៅបុកខឿន​ផ្លូវក្រោម​ដី​ស្ពាន​អាកាស​ទិចណូរួច​​រត់បាត់

(ភ្នំពេញ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ​បង្កឡើងដោយ​រថយន្តមួយ​គ្រឿង ម៉ាក​ឡិ​ច​ស៊ីស RX 330 ពណ៌ស​ពាក់ស្លាកលេខ ភ្នំពេញ 2AF-9779 បើកបរដោយបុរសរូប​សង្ហា​ម្នាក់​ ដែលគេស្គាល់ថា ជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ លោក អាន គុនកូឡា ក្នុងល្បឿ​ន​លឿ​ន ក៏​បា​នជ្រុ​ល​ចង្កូតទៅបុកជាមួយខឿន ផ្លូវក្រោមដីស្ពានអាកាសទិចណូ បណ្តាលឲ្យដាច់​ក្រឡេ​កង់មុខ បើកទៅមុខ​លែង​រួច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាំងពាក់កណ្ដាលយប់។

បើតាមប្រភពពីអ្នកឃើញ ហេតុការណ៍គ្រោះថ្នាក់ខាងលើ បាននិយាយឲ្យដឹងថា នៅវេលា​ម៉ោ​ង ១១៖២៥ នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ រថយន្តឡិ​ច​ស៊ីសRX 330 របស់​តារាចម្រៀងប្រុស ប្រចាំផលិតកម្មសាន់ដេ លោក​ អាន គុនកូឡា បានបើក​ក្នុង​ល្បឿ​នយ៉ាងលឿន​ ទិ​សដៅតាមបណ្តោយ ផ្លូវលេខ២៨៩ ពីជើងទៅត្បូង ឆ្លងកាត់ផ្លូវក្រោមដី ស្ពានអាកាសទិចណូ ស្រាប់តែ​មកដល់ចំណុចកើតហេតុ រថយន្តបួងចង្កួតមិនទាន់ក៏បានជ្រុលទៅបុកជាមួយរនាំងខឿនផ្លូវ បណ្តាលឲ្យរថយន្តខូចបើកទៅមុខលែងរួចតែម្តង។

ប្រភពខាងលើបាននិយាយថា ក្រោយពីបង្កហេតុ អ្នកបើបររថយន្តដែលត្រូវគេស្គាល់ ជា​តារា​ច​ម្រៀងលោក អាន គុណកូឡា ពុំបាននៅចាំដោះស្រាយ ឬទទួលខុសត្រូវចំពោះទង្វើ ដែល​ខ្លួន​បង្កនោះទេ។ ផ្ទុយទៅវិញបែជាតារាប្រុសរូបនេះ បានបើកទ្វាចុះពីលើរថយន្តហើយព្យាយាម ដើរគេចចេញពីកន្លែង កើតហេតុទៅបាត់ ដោយទុកតែរថយន្ត នឹងមិត្តភក្តិរួមដំណើរម្នាក់ទៀត នៅចាំដោះស្រាយតែប៉ុណ្ណោះ។

បើតាមប្រភពខាងលើ បានដាក់ការសង្ស័យ លើកតារាប្រុសលោក អាន គុណកូឡា ថា​គ្រោះថ្នាក់នេះ អាចបណ្តាលមកពីការធ្វេសប្រហែស នឹងបើកបរក្នុងស្ថានភាពស្រវឹងក៏ថា បានព្រោះមកដល់ចំណុចកើតហេតុ គេសង្កេតឃើញរថយន្តពុំបានបន្ថយល្បឿនឡើយ។ គេហទំព័រ Khm​er TALKING នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះមិនអាចទំនាក់ទំនង ដើម្បីសុំការ​បំភ្លឺពី​លោ​ក អាន គុណកូឡា បានទេ ព្រោះលេខទូរស័ព្ទប្រព័ន្ធ០៨១ ដែលលោកធ្លាប់ប្រើត្រូវបានបិទ។​ ដូច្នេះ Khm​er TALKING រង់ចាំស្វាគមន៍ ចំពោះការចេញមុខបកស្រាយ ពីតារាប្រុសរូបនេះ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: An kunkola Star news local news