ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អាហ្សង់ទីន លេងក្នុងទឹកដីអង់គ្លេសឲ្យក្រុម Man City បានគ្រោងនឹងបដិសេធន៍ចោល នូវគម្រោងចរចាទីផ្សារផ្ទេរចេញរបស់ក្រុម Real Madrid ដោយទទួចថា និងមិនចាកចេញពីទឹកដីអង់គ្លេសជាដាច់ខាត។
Sergio Aguero ដែលជាមិត្ដសម្លាញ់របស់កីឡាករ Messi បានគ្រោងនឹងមិនចាកចេញពីក្រុម Manchester City នោះទេ ដោយទទួចថា កីឡាករ ស៊ូនៅបន្ដសម្រេចក្ដីស្រម៉ៃក្នុងទឹកដីអង់គ្លេស បើទោះជាស្ថិតក្នុងដំណាលណាក៏ដោយ។
Real Madrid បានធ្វើការទាក់ទងនឹងកីឡាករ Sergio Aguero រូបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងពីកីឡាករឈជើងក្នុងទឹកដីអេស្ប៉ាញលេងឲ្យក្រុម Atlético Madrid មកម្ល៉េះ ប៉ុន្ដទីផ្សារដេញថ្លៃកីឡាករ Manchester City ទិញបានកីឡាករនេះមុន ។
Sergio Aguero នៅក្នុងទឹកដី Man City បានសម្រេចកិច្ចកុងត្រាក្នុងទឹកដីអង់គ្លេស រយៈពេល ៥ ឆ្នាំ ហើយអាចរកបានប្រាក់ចំណូលពីក្រុម បានចំនួន ២០០០០០ ផោន ក្នុងមួយសប្ដាហ៍។ កីឡាករបានបន្ថែមទៀតថា ទឹកដីអង់គ្លេសពិតជាសប្បាយណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះកីឡាករ គ្រោងនឹងសម្រេចមហិចិ្ឆតាចង់យកឈ្នះ ពានរង្វាន់ Champions League នាដូវកាលក្រោយនេះ ។ កីឡាករជឿជាក់ថា ពិតជាអាចធ្វើបាន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror