ព័ត៌មានកីឡា៖ អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Man United វ័យ ៦៤ឆ្នាំ កំពុងស្ថិតក្នុងការពិចារណា ដើរចុះចេញពីតំណែង នារដូវក្ដៅខាងមុខនេះ ខណៈដែលរយៈពេលនៃកិច្ចកុងត្រារបស់គាត់នៅ សល់ជាងមួយឆ្នាំទៀតនៅឡើយ ។
លោក Louis Van Gaal នឹងសម្រេចចិត្ដចុះចេញពីកៅអីរបស់ខ្លួននារដូវក្ដៅខាងមុខនេះ បើទោះបីដឹងថា រយៈពេលនៃកិច្ចកុងត្រា នៅសល់ក៏ដោយ ប៉ុន្ដែគំនាបសង្កត់នៃការងារ គាត់ក៏បានយល់ហើយថា កំពុងតែមានទម្ងន់ធ្ងន់ធ្ងរមកលើលោក ផងដែរ។ ប្រភពព័ត៌មានពីប្រទេស Holland បានបន្ថែមផងដែរថា គ្រួសាររបស់គាត់ មានការព្រួយបារម្មណ៍និងសុខភាពរបស់គាត់ ដែលត្រូវទទួលបន្ទុកដឹកនាំក្លឹបដ៏ធំនេះ ។
ប្រសិនជាលោក Louis Van Gaal ពិតជាត្រូវចុះចេញពីតំណែងមែននោះ មុខសញ្ញាបន្ទាប់ ដែលត្រូវបានគេដឹងច្បាស់ ស្ទើរតែ ៨០% គឺមានតែលោក Jose Mourinho តែប៉ុណ្ណោះ ព្រោះទំនាក់ទំនងរបស់គាត់ នឹងក្លឹប Man United ត្រូវបានផ្សារភ្ជាប់ក្រៅផ្លូវការរួចរាល់អស់ហើយ។ ចំណែក មុខសញ្ញាទី២ គឺលោក Ryan Giggs ដែលជាជំនួយការរបស់លោក Louis Van Gaal និងជាបុគ្គលដែលត្រូវ ទទួលបានការឧទ្ទេសនាមពីលោក Sir Alex Ferguson ។
ចំណែកលោក Jorge Mendes ដែលជាកំពូលភ្នាក់ងារទីផ្សារកីឡាករ ក៏ជម្រុញឲ្យក្លឹប Man United សម្រេចជ្រើសយកលោក Jose Mourinho បន្ដតំណែង Louis Van Gaal ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror