ក្រៅពីការយកចិត្តទុកដាក់ទៅលើគ្រឿងអលង្ការ ស្រីស្អាតទាន់សម័យ ក៏មានការចាប់អារម្មណ៍
ពិសេស ទៅលើស្បែកជើងកែងចោទផងដែរ។ ដូច្នេះ វាបានក្លាយជាមូលហេតុសំខាន់ដែលធ្វើ
ឱ្យក្រុមអ្នករចនាម៉ូដែលស្បែកជើង មមាញឹកក្នុងការងាររបស់ខ្លួន។
ក្រុមអ្នករចនាម៉ូដែលស្បែកជើងកែងចោត បានប្រឹងប្រែងជាខ្លាំង ដើម្បីបង្កើតឡើងនូវរូបភាពនៃ
ស្បែកជើងដែលមានភាពលេចធ្លោ ប្លែកភ្នែក និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ គំនិតនៃការ
ស្រមៃរបស់ពួកគេ ហាក់ដូចមិនមានកំណត់នោះឡើយ ប្រការនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់
តាមរយៈផលិតផលដ៏អស្ចារ្យរបស់ពួកគេ។ ផលិតផលនេះ អាចត្រូវបានគេមើលឃើញថា មិន
ត្រឹមតែជាស្បែកជើងសម្រាប់ពាក់នោះទេ វាគឺជាស្នាដៃសិល្បៈ ដែលពោរពេញដោយភាពច្នៃ
ប្រឌិត។
ខាងក្រោមនេះ គឺជាកម្រងស្បែកជើងកែងចោតដ៏ស្រស់ស្អាត ដែលត្រូវបានរចនាឡើងយ៉ាង
ប្រុងប្រយ័ត្នបំផុត សម្រាប់រដូវក្ដៅ ឆ្នាំ ២០១៣ ។
សូមទស្សនា និងស្វែងយល់ដូចតទៅ ៖
ដោយ ៖ តារា
ប្រភព ៖ TCLD