CamNews

តារា 

លីឡា ស្លៀក​ពាក់​បញ្ចេញ​សាច់​សិច​ស៊ី ធ្វើ​ឲ្យ​ប្រុសៗ​ក្តៅ​ខ្លួន

ភ្នំពេញ៖ តារាសម្តែងវ័យក្មេងសាច់សខ្ចី កញ្ញា លីឡា មហាជនមើលឃើញថា បច្ចុប្បន្នប្រជា
ប្រិយភាពរបស់នាង ហាក់ឡើងសន្ទុះយ៉ាងខ្លាំង បើធៀបជាមួយតារាសម្តែងមួយចំនួន ដែល
ចូលក្នុងសិល្បៈស្របាលៗនាង ។ តាមរយៈការសម្តែងនៅក្នុង ខារ៉ាអូខេបទចម្រៀងនាពេល
កន្លងទៅ កញ្ញា លីឡា ត្រូវបានមហាជន និងស្រទាប់យុវវ័យមានកោតសរសើរ ពេញៗមាត់
គ្រប់ៗគ្នាថា នាងពូកែសម្តែង និងពូកែធ្វើចរិកបែបក្រមិចក្រមើម ឆ្នាស់ឆ្នើមគួរឲ្យគ្រឺតខ្នាញ់ ។
មិនតែប៉ុណ្ណោះ សម្រស់ដ៏ស្រស់សោភារបស់ តារាសម្តែងវ័យក្មេងសម្បូរមន្តស្នេហ៍រូបនេះ ក៏
ត្រូវបានស្រទាប់យុវវ័យស្ញើចសរសើរថា ស្រស់ស្អាតគ្រប់ៗគ្នា ។

បើទោះបីជា ការឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈរបស់ កញ្ញា លីឡា មានរយៈតិចឆ្នាំ
ក៏ដោយ ប៉ុន្តែបើមើលពីទេពកោសល្យ និងប្រជាប្រិយភាពរបស់នាងវិញ ហាក់មិនចាញ់រៀម
ច្បងមុនៗប៉ុន្មានឡើយ ។ នេះក៏ដោយសារតែនាងសម្តែងបានគ្រប់បែបយ៉ាង មិនថាសិចស៊ី
ខើចលើខើចក្រោម យ៉ាងណានោះទេ គឺនាងហ៊ានសម្តែងបានទាំងអស់ ដោយមិនខ្លាចការរិះ
គន់ពីមហាជនឡើយ។

តែទោះជាយ៉ាងណា មកទល់ពេលនេះ តារាសម្តែងវ័យក្មេង និយមសម្ញែងដើមទ្រូងកញ្ញា លីឡា
រូបនេះ មិនទាន់មានបណ្តាញព័ត៌មានណាមួយ ធ្វើការរិះគន់មកលើនាងឲ្យ នាងក្តៅស្លឹកត្រចៀក
នោះទេ ព្រោះតែការស្លៀកពាក់បែបសិចស៊ីរបស់នាង គឺនៅមានកម្រិតនៅឡើយ ។ទាំងការ
ស្លៀកពាក់ នៅក្នុងការសម្តែងខារ៉ាអូខេបទចម្រៀង ទាំងការស្លៀកពាក់នៅខាងក្រៅ មហាជន
តែងតែឃើញថាស្រីស្រស់ លីឡា គឺនិយមស្លៀកពាក់បែបសិចស៊ី ដែលមើលទៅគួរឲ្យក្រឺត
ដាស់អារម្មណ៍បុរសដែលតែងតែ លួចចាប់ចិត្តប្រតិព័ទ្ធ លើរូបនាង ។

ជាក់ស្តែងនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក (Account Facebook) របស់ លីឡា ត្រូវ
បានមហាជន និងស្រទាប់យុវវ័យនិយមប្រើប្រាស់ បណ្តាញដ៏ពេញនិយមមួយនេះ មើលឃើញ
ថា រូបភាពរបស់នាង ដែលបានបង្ហោះទាំងអស់ គឺសុទ្ធសឹងតែជារូបសិចស៊ី ធ្វើឲ្យមនុស្សប្រុសៗ
ឃើញហើយ ចង់ក្តៅខ្លួន ដោយសារតែលង់នឹងសម្រស់ និងភាពសិចស៊ីរបស់នាង ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lila entertainment khmer star