CamNews

តារា 

តារា KPOP ទាំង ៥​ ដែលមានឥទ្ធិពល ក្នុងម៉ូតសំលៀកបំពាក់

ជាទូទៅ ការតែងខ្លួនស្លៀកពាក់ គេតែងតែយកតាម ការស្លៀកពាក់របស់បុគ្គលល្បីណាមួយ
ដែលពេញចិត្ត យកមកស្លៀកតាម ។ ជាក់ស្តែង តារាសំដែង និង តារាចំរៀង គឺជាបុគ្គលមាន
ឥទ្ធិពល ក្នុងវិស័យម៉ូតសំលៀកបំពាក់ជាងគេ ។ គេតែងតែយកតារាសំដែង និង តារាចំរៀងមក
ផ្សាយពាណិជ្ជកម្មអោយ ម៉ូតសំលៀកបំពាក់ថ្មីៗ របស់ក្រុមហ៊ុនគេ ហើយវាក៏អាចលក់ដាច់ ទៅ
តាមការយកតារារួបណា មកផ្សាយពាណិជ្ជកម្មដែរ ។ ខាងក្រោមនេះ ជាតារា KPOP ទាំង ៥ រូប
ដែលមានឥទ្ធិពល ក្នុងការស្លៀកពាក់ ៖


-Amber Josephine Liu (២០ឆ្នាំ) ៖ ជាសមាជិកក្រុមចំរៀង F(x) ដែលមានសមាជិក ៤ នាក់ ។
ដោយសារតែ ការតែងខ្លួនដូចប្រុសរបស់នាង ធ្វើអោយនាងមានឥទ្ធិពល ក្នុងការស្លៀកពាក់ ។ នាង
តែងតែស្លៀកពាក់ លាយឡំគ្នា ដោយខោខូវប៊យ ជាមួយសំពត់ខ្លី គួបផ្សំជាមួយ អាវធំមានមួក ធ្វើ
នារីៗ និង បុរសមួយចំនួនស្លៀកតាមនាង ហើយនាងក៏តែងតែមានស្ទីលប្លែកៗ រហូតផងដែរ ។



-TOP (២៥ឆ្នាំ) ៖ ជាតារាចំរៀង Rap សមាជិកក្រុមដ៏ល្បីគឺ BigBang ដែលជានិមិត្តរូបរបស់កូរ៉េ ។
TOP តែងតែត្រូវបានគេហៅ ទៅផ្សាយពាណិជ្ជកម្មម៉ូតសំលៀកបំពាក់ ដោយសារតែរាងកាយ មុខ
មាត់ដ៏ស្រស់សង្ហារបស់គាត់ ។ TOP តែងតែស្លៀកពាក់បែប ចំរុះពណ៌ ដោយខោខ្មៅរលោង លាយ
ជាមួយអាវយឺតក្នុងចំរុះពណ៌ និង អាវក្រៅពីលើរលោងមួយជាន់ទៀត ។ តែ TOP ក៏ស្លៀកពាក់សម
ផងដែរជាមួយនឹង ឈុតអាវធំក្រវាត់ក ផងដែរ ។



-Kim Jong Hyun (២៣ឆ្នាំ) ៖ ជាតារាចំរៀងគោលរបស់ក្រុមចំរៀងបុរស SHINee ។ Jong Hyun
តែងតែស្លៀកពាក់ បែបងាយៗ តែទាន់សម័យ ។ គេតែងតែឃើញ Jong Hyun ពាក់អាវយឺត លាយ
ជាមួយ ខោខូវប៊យរឹបរាង និងស្បែកជើងប៉ាតាម៉ាក High Cut និង Jeremy Scott for Addidas ។



-Choi Soo Young (២៣ឆ្នាំ) ៖ សមាជិកក្រុមនារីដ៏ល្បីរបស់កូរ៉េគឺ Girl Generations ។ ជាមួយនឹង
កំពស់ ១ម៉ែត៧២ របស់នាង ធ្វើអោយនាងគួរជាទីគាប់ចិត្តរបស់ ក្រុមហ៊ុនសំលៀកបំពាក់ ។ គេតែង
តែឃើញនាង ស្លៀកខោខ្លី ជាពិសេសខោខូវប៊យខ្លីរឹបរាង ។ នាងក៏ពាក់ដូចជា រ៉ួបក្រហមជាមួយនឹង
ស្បែកជើងកែង ផងដែរ ។



-Lee Chae Rin (២២ឆ្នាំ) ៖ នាងត្រូវបានគេស្គាល់ដោយឈ្មោះ CL ជាសមាជិកក្រុម 2NE1 ។
នាងចូលចិត្តស្លៀក ខោរឹបរាង លាយជាមួយអាវយឺត និង អាវធំស្បែកពីក្រៅ ដែលព៌ណចំរុះ ។ CLក៏
ជាមិត្តភក្តិជាមួយនិង អ្នករចនាម៉ូតជនជាតិអាមេរិច Jeremy Scott ផងដែរ ដូចនេះហើយ ទើបគេតែង
តែឃើញនាង​ ស្លៀកពាក់ខោអាវ ម៉ូតរបស់ Jeremy Scott ៕


ដោយ ៖ លីលី
ប្រភព ៖ divaasia 


Tags: kpop star singer idol snsd bigbang fx 2ne1 shinee