គិតចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា គ្រោះថ្នាក់ចរាចរចំនួន ១០៩ ករណីនៅទូទាំងប្រទេសដោយមានមនុស្សស្លាប់ចំនួន ៥២ នាក់និងមនុស្ស ១៨៣ នាក់ បានរងរបួស។ មូលហេតុចម្បងនៃការបើកបរហួសល្បឿនកំណត់ ការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរប្រកបដោយបើកបរពេលស្រវឹង ។
នៅក្នុងនោះផងដែរ ក៏មានប្រជាជនជាច្រើនកំពុងវិលត្រឡប់ទៅផ្ទះ និងកន្លែងធ្វើការរបស់ពួកគេរួចហើយ ខណៈពេលដែលអ្នកផ្សេងទៀតនៅនៅមិនទាន់បានវិលត្រលប់ពីស្រុកកំណើត ឬដំណើរកំសាន្តរបស់ពួកគេនៅឡើយទេ។
ទទ្ទឹមនឹងនេះផងដែរ អគ្គសេនាបតីតេជោហ៊ុនសែន ប្រើប្រាស់ផេកហ្វេសប៊ុកផ្លូវដើម្បីធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋគ្រប់ៗរូបឲ្យបើកបរដោយប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរ កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៩ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes