ប្លែកៗ និងស្ទើរតែមិនគួរឲ្យជឿ ៖ ក្មេងស្រីជំទង់ ពីខេត្ត Guangdong ថ្មីៗ នេះ ទទួលការភាពល្បី ល្បាញជាខ្លាំង ទូទាំងប្រទេសចិន បន្ទាប់ពីបានបង្ហាញវត្តមានរបស់ខ្លួន នៅក្នុងកម្មវិធីកំសាន្តទូរ ទស្សន៍ CCTV ។
មានស្រុកកំណើត ពីទីក្រុង Zhuhai នាខេត្ត Guangdong ប្រទេសចិន ក្មេង ស្រីជំទង់ វ័យទើបតែ ១៣ ឆ្នាំ Shi Shuyi កំពស់ខ្ពស់ដល់ទៅ ១,៧៨ម៉ែត្រនោះ ថ្មីៗនេះនាង ទទួល បានភាពល្បីល្បាញ ខ្លាំង ដោយ សារ តែ ភាព សមសួននៃជើងដ៏ ស្រឡូន និងវែងរបស់នាង ដល់ ទៅ ១,១៥ម៉ែត្រ ឯណោះ នេះបើយោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន Zhuhai Special Zone Daily
ប្រភពបន្តឲ្យដឹងថា ជើងដ៏ស្រឡូនរបស់នាង មានប្រវែងវែងជាង ជើងតារាម៉ូដែល អាល្លឹម៉ង់ ដល់ ទៅ ៣ ស.ម ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា តារាម៉ូដែលស្រីអាល្លឹម៉ង់ Nadja Auermann ធ្លាប់បំបែកកំណត់ត្រាពិភពលោក ឆ្នាំ ១៩៩០ ជាតារាម៉ូដែលស្រីដែលមាន ជើងវែងជាងគេបំផុត ប៉ុន្តែ ក្រោយមកទៀត នាងត្រូវបានផ្តួលដោយតារាម៉ូដែលស្រី ពីប្រទេស រុស្ស៊ី ដែលមានជើង ស្រ ឡូនវែងដល់ទៅ ១៣២ ស.មឯណោះ ។
គួររំឮកថា នាង តូច Shi បច្ចុប្បន្នភាព កំពុងតែសិក្សា នៅ ឯ សាលារៀន មួយកន្លែង ក្នុងទីក្រុង Zhuhai ។ រំលឹកពីអតីតកាល កាលពីវ័យ ៤ ឆ្នាំ នាងរៀន រាំរបាំ បាល់ឡេ ខណៈវ័យ ៥ ឆ្នាំ នាង រៀនព្យាណូ ។ អំណោយផល ពីធម្មជាតិ ជើងដ៏វែងនិងស្រឡូនរបស់នាង បាននាំឲ្យនាងចាប់យក ការរៀនដើរម៉ូត រហូតឈានដល់ ឈ្នះពានរង្វាន់ដើរម៉ូតជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ។ នៅដែលមានសំនួរចោទសួរ ថាតើ នាង ចង់ធ្វើអ្វី នា ពេលអនាគត នាងតូច Shi ឆ្លើយដោយគ្មានភាពស្ទាក់ស្ទើរឲ្យដឹងថា នាងខ្ញុំចង់ទៅសិក្សា នៅគ្រឹះស្ថានវិចិត្រសិល្បៈ និង ចង់ ក្លាយជាអ្នកសម្តែងនាពេលអនាគត។ ស្រ្តីជាម្តាយនាងតូច Shi Shuyi ឲ្យដឹងថា កូនស្រីរបស់គាត់ មាន អំណោយផល កំពស់ពីធម្មជាតិ ក៏ព្រោះតែតំណពូជ ពោល លោកស្រី មានកំពស់ដល់ទៅ ១,៧២ម៉ែត្រ ខណៈស្វាមីលោកស្រី មានកំពស់ដល់ទៅ ១,៨៦ម៉ែត្រ មិនត្រឹមតែប៉ុណ្ណោះ Shuyi ប្រកាន់ខ្ជាប់ជានិច្ចនូវការហាត់ប្រាណបានយ៉ាងល្អឥតខ្ចោះ ពោល នាង ធ្វើលំហាត់ប្រាណឲ្យបាន ច្រើនតាមតែអាចធ្វើទៅបាន គេង ដល់ទៅ ១២ម៉ោងក្នុងមួយថ្ងៃ ទទួលទានទឹកដោះគោ ចន្លោះពី ៤ទៅ៥កែវក្នុងមួយថ្ងៃ និងផឹកទឹកផ្លែឈើមួយកែវក្នុងមួយថ្ងៃ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ shanghaiist