CamNews

ព័ត៌មានជាតិ 

នៅតំបន់មាត់សមុទ្រខេត្តព្រះសីហនុ ខ្យល់ និងទឹករលកនៅបន្តបោកបក់ខ្លាំង, សមត្ថកិច្ចបន្តអំពាវនាវឲ្យមានការ

(ព្រះសីហនុ)៖ នៅតំបន់មាត់សមុទ្រនាខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ឆ្នេរអូរឈើទាល តែម្តង នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ ស្ថានភាពខ្យល់ និងរលកនៅបន្តបោកបក់ ពីមធ្យមទៅខ្លាំងដដែល ដូច្នេះសមត្ថកិច្ចបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «នៅ​ព្រឹកថ្ងៃទី២០ ខែសីហា​ឆ្នាំ២០១៦​នេះ​ អាកាសធាតុលើផ្ទៃសមុទ្រ មានសភាពអាប់អួរ​ មេឃងងឹត ភ្លៀងធ្លាក់ច្រើន កម្លាំងខ្យល់បក់​កន្រ្តាក់ម្តងៗ​ មានជាមធ្យម ​និងទឹករលកយោលមធ្យមនៅ​ចន្លោះឃ្លង។​ នៅឆ្នេរអូឈើទាល​ ខ្សល់បក់និងទឹក​រលកមានជាមធ្យម ហើយអាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលយ៉ាងឆាប់រហស័​»

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃម្សិលមិញ រលកសមុទ្រ បានបោកបក់មកលើប្រជាពលរដ្ឋដែលកំពុងលេងទឹក នៅឆ្នេរអូរឈើទាល បណ្តាលឲ្យឈ្លក់ស្លាប់ម្នាក់ ដែលគេដឹងថា ជាកូនអ្នកមាននៅខេត្តកំពង់ចាម និងមនុស្សមួយទៀតត្រូវបានជួយសង្គ្រោះទាន់៕

 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Sihanouk