CamNews

ភាពយន្ត 

Kim Hyun Joong ប្តូរពីប្រុសស្អាត F4 មកធ្វើជា អ្នកប្រដាល់ក្បាច់គុន (មានវីដេអូ)

Kim Hyun Joong តារាចំរៀងប្រុស ស្រស់សង្ហារ​ ដែលទស្សនិកជន ស្គាល់ជាក់ច្បាស់ ថាជាតួប្រុស ក្នុងរឿង Boy Over Flowers ឬ F4 កូរ៉េនោះ ឥលូវនេះ បានឈានជើង ចូលក្នុង វិថី ខ្សែភាពយន្ត ទៀតហើយ ។



Kim Hyun Joong នឹងកែប្រែ ខ្លួនរបស់ គាត់ពីប្រុស សុភាព រម្យទម ស្ងប់ស្ងាត់ អោយទៅជា បុរស រឹងមាំ ម៉ឺងម៉ាត់ វាយប្រដាល់ មិនញញើតដៃ ។ Kim Hyun Joong នឹងសំដែង ជាតួអ្នក ប្រដាល់ដែល មានឈ្មោះថា Shin Jung Tae នៅក្នុងរឿងថ្មី នេះដែលមាន ចំណងជើងថា " Generation Of Youth " ។ រឿងនេះ ជារឿងប្រភេទ បែប មនោសញ្ជេតនា ស្នេហា និងចំណងមិត្តភក្តិ លាយឡំជាមួយនិង ឈុតឆាក បាញ់បោះវាយ ប្រហារគ្នា ក្នុងកំឡុង ឆ្នាំ ១៩៣០ ។



រឿងនេះ នឹងចាក់បញ្ចាំង ក្នុងសប្តាហ៍នេះ នៅប៉ុស្ត៍ ទូរទស្សន៍ KBS កូរ៉េ ដែលទទួលបាន ការគាំទ្រ ៧,៨% រួចទៅហើយ ពីទស្សនិកជន ជាអ្នកទស្សនា ភាពយន្តភាគ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol star singer group band actor drama kim hyun joong kbs