ថៃ ៖ ក្រោយពីរៀបការនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ តារាសម្តែងថៃ នាង Margie rasri និងស្វាមីសេដ្ឋីគឺ លោក Pok Chirathivat បានរៀបចំដំណើរកំសាន្ត ក្រេបទឹកឃ្មុំដល់ទៅ ៣ ប្រទេសធំៗ នៅក្នុងឆ្នាំ ២០១៨ ដែលនៅក្នុងនោះក៏មានវត្តមានរបស់គូស្នេហ៍ផ្អែមល្អែមមួយគូទៀតបានចូលរួមផងដែរ គឺនាង Kimberly និងកំលោះសង្ហា Mark Prin ។
ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងទៀតថា មិនត្រឹមតែមាន នាង Kimberly និង Mark Prin រួមដំណើរទៅជាមួយនោះទេ ពេលនេះគឺមានលោក James Ma ម្នាក់ទៀត ដែលចូលរួមនៅក្នុងដំណើរកំសាន្តនៅឯទីក្រុងប៉ារីស ។
មិននឹកស្មានថា ថ្ងៃក្រេបទឹកឃ្មុំរបស់ Pok និងនាង Margie ប្រែក្លាយទៅដំណើរកំសាន្តធម្មតា ខណៈមានមិត្តជិតដិតជាច្រើនចូលរួមជាមួយនឹងការក្រេបទឹកឃ្មុំមួយនេះ ៕
Pok និងនាង Margie
នាង Kimberly និង Mark Prin
លោក James Ma
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar