ព័ត៌មានអន្តរជាតិ ៖ ស្រ្តី ២នាក់ដែលជាជនសង្ស័យសម្លាប់លោក Kim Jong Nam នោះ ត្រូវបាន ចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាហើយ តាមមាត្រាទី ៣០២ នៃច្បាប់ ព្រហ្មទណ្ឌ នៅ ព្រឹកថ្ងៃពុធ ទី ១ មីនា នេះ ។
មានសញ្ជាត្តិជាជនជាតិ ឥណ្ឌូនេស៊ី នាង Siti Aisyah វ័យ ២៥ឆ្នាំ ខណៈ ជនសង្ស័យម្នាក់ទៀត ឈ្មោះ Doan Thi Huong វ័យ ២៨ ឆ្នាំ មានសញ្ជាត្តិជាជនជាតិវៀតណាម បានបង្ហាញវត្តមាននៅ សវការតុលាការ ស្រុក Sepang ប្រទេសម៉ាឡេស៊ី ។ ទាំង ២នាក់រងនូវការចោទប្រកាន់ ពីបទ មនុស្សឃាតដោយចេតនា ខណៈបុរសជនជាតិកូរ៉េខាងជើង ៤នាក់ផ្សេងទៀត ដែលបានរត់គេច ខ្លួនពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១៣ នោះ ក៏រងនូវការចោទប្រកាន់ដូចគ្នាដែរ ។ ជនសង្ស័យ ទាំងអស់រងនូវការចោទប្រកាន់ ពីបទសម្លាប់ លោក Kim Jong Nam នៅឯអាកាសយានដ្ឋានអន្តរ ជាតិ Kuala Lumpur ថ្ងៃទី ១៣ កុម្ភៈ គ្រាដែលលោក Kim Jong Nam គ្រោងនឹងធ្វើដំណើរទៅកាន់ ទីក្រុងម៉ាកាវ ដែលពេលនោះហើយ មានស្រ្តី២នាក់ បានវាយប្រហារលោក ដោយបំពុលជាមួយ នឹងបេក្ខភាពថ្នាំពុលមានជាតិគីមីគ្រោះថ្នាក់ខ្លាំងបំផុត VX ។ ករណីរកឃើញថាពួកគេមានទោស ពិតប្រាកដមែន ជនសង្ស័យអាចនឹងផ្តន្ទាទោស ប្រហារជីវិត ។
ជនសង្ស័យនាង Siti Aisyah ធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា នាងគិតថា នាងកំពុងតែលេងល្បែង ល្បិចរប៉ិលរប៉ូចដែលគេហៅថា Prank នោះ ទៅលើជនរងគ្រោះ ក្រោយពីចាញ់បោកបុរស ៤នាក់ ដោយឲ្យបាញ់សារជាតិមួយ ទៅលើលោក Kim ។ ដោយឡែក នាង Doan Thi Huong ក៏បានធ្វើ សេចក្តីរាយការណ៍ដូចគ្នាដែរ ថានាងត្រូវបានគេបោកបញ្ឆោតឲ្យលេង Prank នៅឯព្រលានយន្ត ហោះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA