CamNews

តារា 

នាង Pat ដឹកដៃអនាគតស្វាមីមកមើលឈុតរៀបការ ខណៈពោះកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមានផ្ទៃពោះមុនរៀបការដល់ទៅ ៦ ខែទៅហើយនាង Pat napapa និងអនាគតស្វាមីដែលមានអាជីពជាអ្នកបង្ហោះម៉ូតូ បានដឹកដៃគ្នាទៅលមើលឈុតរៀបការ កាលពីពេលថ្មីៗនេះ ។ 

ការពិតទៅរឿងមានដែលផ្ទៃពោះមុនរៀបការគឺបានធ្វើនាង Pat napapa សប្បាយចិត្តស្ទើរហោះក្រោយដឹងថា ខ្លួនមានផ្ទៃពោះទោះបីមិនទាន់បានរៀបការក៏ដោយចុះ ព្រោះនេះគឺជាបំណងប្រាថ្នារបស់ឳពុករបស់នាង ប៉ុន្តែអ្វីដែលធ្វើឲ្យនាង Pat napapa សោកស្តាយនោះគឺ ឳពុករបស់នាងមិនបាននៅពរចៅរបស់គាត់ បន្ទាប់ពីគាត់បានបាត់បង់ជិវិតដោយគ្មានថ្ងៃវិលត្រលប់មកវិញ ដោយសារតែជម្ងឺមហារីកដំណាក់កាលចុងក្រោយ ។ 

គួរបញ្ជាក់ឲ្យដឹងថា កូននៅក្នុងផ្ទៃរបស់នាង Pat napapa ជាមួយនិងអនាគតស្វាមីគឺជាកូនប្រុស ហើយគិតមកទល់ថ្ងៃនេះមានចំនួន ៦ ខែទៅហើយ នៅសល់ត្រឹមតែជាង ៣ ខែទៀតទេ កូនប្រុសរបស់នាងនឹងត្រូវបានចាប់កំណើត ឃើញពន្លឺព្រះអាទិត្យហើយ ៕

-ចុចអាន ៖ ការពិតចឹងសោះ! បានជា សុខ ពិសី ថតស្និទ្ធស្នាលជាមួយតារាថៃម្នាក់នឹងម៉េស!

-ចុចអាន ៖ ប្អូនស្រីរបស់តួឈ្នានីនក្នុងរឿង ភរិយាបណ្តូលចិត្ត ស្អាតអស់ទាស់ ដូចកូនកាត់ ហើយសាច់ឡើងសខ្ចី











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ gossipstar


Tags: Pat napapa