CamNews

តារា 

ក្រុមចម្រៀងកូរ៉េល្បីៗ ជួបជុំគ្នាក្នុងការ ប្រគំតន្ត្រី Dream Concert

តាមប្រភព័ត៌មាន កូរ៉េកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ ការប្រគំ «Dream
Concert» លើកទី ១៩ ត្រូវបានប្រារព្ធធ្វើឡើង កាលពីម្សិលមិញនៅ ពហុកីឡដ្ឋាន Seoul World
Cup Stadium នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដ៏ពេញនិយមនេះ បានទាក់ទាញទស្សនិកជន រាប់ពាន់នាក់ ដែល
ស្រឡាញ់វប្បធម៌ របស់ K-pop នៅកូរ៉េ។ នៅឆ្នាំនេះការប្រគំតន្ត្រី Dream Concert មានពិធីករ
ដ៏ស្រស់ស្អាត បីនាក់ រួមមាន Onew របស់ក្រុម SHINee , នាង Hara របស់ក្រុម KARA និង
Doojoon របស់ក្រុម Beast ។

ក្នុងការប្រគំតន្ត្រីមានក្រុមតារាចម្រៀងល្បីៗ របស់ប្រទេសកូរ៉េជាច្រើន ទៀតដូចជាក្រុម KARA,
2AM, Girls’ Generation, SHINee, B1A4, EXO, SISTAR, Boyfriend, Beast, Girl’s Day, SECRET,
BTOB, 4Minute, T-ara, VIXX, EvoL, INFINITE, ZE:A, U-KISS, Rainbow, SPEED and Huh Gak
ហើយ ការប្រគុំតន្ត្រីនេះនឹងត្រូវ ចាក់ផ្សាយនៅលើថ្ងៃទី ២២ ខែឧសភានៅលើ KBS ៕

www.lookingtoday.com

www.lookingtoday.com

 

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: korean star dream concert entertainment