ព័ត៌មានកីឡា៖ ម្ចាស់ផ្លែលំពែងដ៏មុតស្រួច របស់ Atletico Madrid បានស្ថិតក្នុងចំណងទំនាក់ទំនងអារម្មណ៍យ៉ាង កក់ក្ដៅបំផុតពីក្រុមបីសាចក្រហម Manchester United និង កាំភ្លើងធំ Arsenal សម្រាប់ដំណើរចាកចេញពីក្រុមចាស់។
ខ្សែប្រយុទ្ធដ៏ឆ្នើមដែលលាក់សមត្ថភាពគ្មាននណាដឹងនោះ ត្រូវបានមើលឃើញពី សំណាក់ ថ្នាក់ដឹកនាំទាំងពីរខាងលើ ហើយក៏ត្រៀមខ្លួនសម្រេចចិត្ដជ្រើសរើសទីតាំងមួយល្អផងដែរ ស្របពេលជម្រើសត្រូវបានផ្ដល់ឲ្យ។
កីឡាករ Alessio Cerci ជនជាតិអ៊ីតាលី វ័យ ២៧ ឆ្នាំជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Atletico Madrid ដែលទើបតែប្ដូរចូល ហើយក៏មានមុខចូលលេងច្រើនដងដែរ ក្នុងការប្រកួតក្រុមជម្រើសជាតិ អ៊ីតាលី។ ប៉ុន្ដែសម្រាប់ការចាកចេញពីក្រុមចាស់ចូល មកកាន់ Atletico Madrid នេះ ខ្សែប្រយុទ្ធរួបនេះទើបតែ បង្ហាញសមត្ថភាពថ្វីជើង បានតែ ៣ ការប្រកួតប៉ុណ្ណោះ ក្នុងការប្រកួត ឡាលីហ្គា ហើយក៏ត្រូវអួសទាញបានទឹកចិត្ដ ថ្នាក់ដឹកនាំទាំង ២ ។ សម្រាប់ការបែកអារម្មណ៍របស់អ្នកទាំងពីរ មិនទាន់បានតម្រុយពិតបា្រកដនោះទេ ថាតើ Alessio Cerci ត្រូវប្ដូចេញ ហើយត្រូវជ្រើសយកនណាម្នាក់ក្នុងចំណោមអ្នកទាំងពីរ ។