CamNews

តារា 

ដួង ម៉ានិច ល្បី​មាន​ប្រុសៗ​សម្បូរ​ទ្រព្យ​តាម​សុំ​ស្នេហ៍ និង​ធានា​ចិញ្ចឹម​ឲ្យ​រស់​ស្រួល

(ភ្នំពេញ)៖​ តារាសម្ដែង ដួង ស្រីពេជ្រ ដែលបានប្តូរឈ្មោះមកជា ដួង ម៉ានិច ដើម្បីឲ្យមានហុងស៊ុយល្អ ត្រូវបានទស្សនិកជន មើលឃើញថា ជាតារាសម្តែងវ័យក្មេង មានសម្រស់ស្រស់ស្អាត ចូលចិត្តបញ្ចេញភាពសិចស៊ី សាច់សម៉ដ្ឋរលោង ​បានចូលប្រឡូកនៅក្នុងវិថីសិល្បៈ ដោយទទួលបាននូវប្រ​ជាប្រិយ​ភាព និង សន្ទុះនៃការគាំទ្រ នៅលើទីផ្សាសិល្បៈ​ លំដាប់តារាល្បីល្បាញ ក្នុងប្រទេសកម្ពុជា ដូចតារាស្រីជាច្រើនទៀត។ ថ្មីៗនេះ ដួង ម៉ានិច កំពុងតែទទួលរងនូវព័ត៌មានរសើបមួយមកថា នាងកំពុងតែមានប្រុសៗសម្បូរទ្រព្យ តាមរំខានសុំស្នេហ៍ឥតដាច់ ដោយអ្នកខ្លះហ៊ានទាំងជះលុយដុល្លារ ដើម្បីទាក់ទាញចិត្តរបស់នាងឲ្យព្រមប្រគល់ស្នេហ៍ ហើយអ្នកខ្លះទៀត ថែមទាំងហ៊ាន ប្រគល់ផ្ទះ វីឡា ឡាន ជាកាដូលួងចិត្ត ប្រសិនបើនាងឆ្លើយថា OK ។

មជ្ឈដ្ឋានមហាជនអ្នកគាំទ្រ បានលើកឡើងថា ​ដួង ម៉ានិច មួយរយៈចុងក្រោយនេះ ទាំងប្រ​ជាប្រិយ​ភាព និងកេរ្តិ៍ឈ្មោះរបស់នាង គឺកាន់តែមានសន្ទុះលេចធ្លោ ជាលំដាប់ ពោល​គឺ​អាច​និ​យាយបាន​ថា នាងកំពុងតែមានយីអ៊ុនខ្ពស់ ខណៈដែលតារាស្រីរួមជំនាន់ ជាមួយនាង មានអ្នកខ្លះហាក់មិនទាន់​រក​ឃើញ​ទីផ្សារ ដើម្បីឆក់ដណ្តើមយកកេរ្តិ៍ឈ្មោះ និងការគាំទ្រឲ្យល្បីល្បាញ​ បានដូចនាង​នៅ​ឡើយ​ទេ។

ទន្ទឹមគ្នាជាមួយការគាំទ្រ និងប្រជាប្រិយភាពកំពុងតែ ដើរទៅមុខជាលំដាប់នេះដែរ ដួង ម៉ា​និច ក៏ត្រូវបានគេមើលឃើញថា នាងតារាសម្តែងស្រីវ័យក្មេង ដែលមានរូបសម្រស់ស្រស់ស្អា​ត គួរឲ្យទាក់ទាញ និងចូលចិត្តបញ្ចេញភាពសិចស៊ីយ៉ាងចាស់ដៃថែមទៀតផង ​ធ្វើឲ្យបុរសៗជាច្រើន ទាំ​ងអ្ន​ករស់កនៅក្នុងស្រុក និងក្រៅ​ស្រុ​ក​​ជ្រួលជ្រើម​ឈ្លក់​វង្វេង លង់នឹងសម្រស់​ដ៏ស្រស់សោភារបស់នាង រហូតដល់ថ្នាក់ប្រជែងដណ្តើមគ្នា ចង់បានរូបកាយតារារូមនេះ មកថ្នាក់ថ្នមប្រឡោម ធ្វើជាម្ចាស់បេះដូង ទៅថ្ងៃអនាគត។

ថ្មីៗនេះ មានប្រភពបង្ហើបប្រាប់ថា បច្ចុប្បន្ននេះកំពុងតែមានបុរសៗជាច្រើន ហើយ​សុ​ទ្ធ​​តែជាអ្ន​កដែលមានទ្រព្យស្តុក មានទាំងអ្នករស់នៅក្នុងស្រុក និង​ក្រៅស្រុក​ កំពុង​តែតាម​លួង​លោកសុំ​ក្តីស្រលាញ់ពីនាង ដួង ម៉ានិច ដើម្បីបាននាងយក ទៅធ្វើជាម្ចាស់បេះដូង​ ឃុំគ្រង​ជា​កម្ម​សិទ្ធិ ​ទៅ​ថ្ងៃ​អនាគត។ នាង ដួង ម៉ានិច ពិតជាមិនធម្មតានោះទេ ដោយសព្វថ្ងៃនេះ កំពុងមានអ្នក​តាម​យ​ក​ចិត្ត​យកថ្លើម ជាច្រើនក្នុងបំណងចង់បាន ការស្រលាញ់ពីរូបនាង។ ជាងនេះ​ក៏​មា​ន​​​បុរស​សម្បូរទ្រព្យធន និងមានយសស័ក្តិធានា ជួយជ្រោមជ្រែងចិញ្ចឹមនាង ឲ្យរស់នៅក្រោមគំនរមាសប្រាក់ មិនបាច់នឿយហត់ក្រោមកម្ដៅថ្ងៃ ថតរឿងសន្សំលុយល្អិត ទៀត​ផង។

ជុំវិញនឹងព័ត៌មានដ៏រសើប​ នៅរសៀលថ្ងៃទី២២ ខែមិនាឆ្នាំ២០១៦នេះ គេហទំព័រ Khmertalking មិនអាចធ្វើការទំនាក់ទំនង ដើម្បី​សុំការ​បកស្រាយពី​ ដួង ម៉ានិច បាននៅឡើយទេ។ ដូច្នេះ Khmertalking នឹងព្យាយាមទាក់ទង​ ​ដើម្បី​សុំការបំភ្លឺនៅពេលក្រោយ ដោយក្ដីរីករាយ ដើម្បីឲ្យទស្សនិកជន និងអ្នកគាំទ្រនាង អស់មន្ទិលសង្ស័យ៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: Doung manich