CamNews

តារា 

ដល់​ក! ដួង ម៉ានិច បញ្ចេញ​វីដេអូ​ឱបថើប​គ្នា​នៅ​​ក្នុង​ទឹក​អូរ យ៉ាង​​ស្រើប​ស្រាល ជាមួយ ទេព រិនដារ៉ូ

(ភ្នំពេញ)៖ ពិតជាមានភាពភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម Facebook នៅពេលដែលតារាសម្ដែងសិចស៊ី កញ្ញា ដួង ម៉ានិច បានទម្លាយវីដេអូ ត្រង់ឈុតឱបថើបគ្នានៅក្នុងទឹកអូរ យ៉ាងស្រើបស្រាល ជាមួយនឹងតារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ ដែលជាឈុតឆាកមួយ ក្នុងរឿង «ពស់កេងកង» ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។


បន្ទាប់ពីបានទម្លាយរឿងនេះនូវ វីដេអូស្រើបស្រាលនេះ កញ្ញា ដួង ម៉ានិច ក៏បានសរសេរក្នុង Facebook ផ្ទាល់របស់នាងថា «រឿង ពស់កេងកង បានថតចប់ហើយណាមិត្តភក្តិទាំងអស់គ្នា ជាមួយផលិតកម្ម ភូមិពេជ្រ នៃរឿង ពស់កេងកង ពួកយើងបានមកផ្តិតយកទេសភាព ដ៏ល្អប្រណិតនៅខេត្តកំពតបន្ថែមទៀត ដើម្បីឲ្យខ្សែរឿងនេះ កាន់តែស្រស់បំព្រង សង្ឃឹមថា នឹងផ្តល់រសជាតិកាន់តែពិសេស ដល់ទស្សនិកជនថែមទៀត ដែលនឹងត្រូវចាក់ផ្សាយ ក្នុងកញ្ចក់ទូរទស្សន៍ ភីអិនអិន ឆាប់ៗនេះ។ សូមអរគុណចំពោះការគាំទ្ររបស់លោកអ្នកជារៀងរហូតមក។ រីករាយថ្ងែចុងសប្តាហ៍ទាំងអស់គ្នា សូមមានសុខភាពល្អ និង មានសុវត្ថិភាពក្នុងពេលបើកបរ.!»

ស្រីស្រស់ចូលចិត្តលេងខ្លួនសិចស៊ី មិនសំចៃដៃ ដួង ម៉ានិច បានសរសេរបន្ថែមទៀតថា «ថតជិតចប់ហើយ ចង់ប្រាប់ថាអរគុណ idol ទេព រិនដារ៉ូ សូមបងប្អូនទាំងអស់គ្នាជួយគាំទ្រនាងខ្ញុំ ដួង ម៉ានិច បងប្រុស ទេពរិនដារ៉ូ ផង នៅក្នុងរឿង (ពស់កេងកង) ជាពិសេសជួយគាំទ្រខ្សែភាពយន្តខ្មែរ និងជួយលើកស្ទួយ វិស័យសិល្បៈខ្មែរផង ខ្ញុំរំភើបចិត្ត ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានសម្ដែងជាមួយ idol me !»

ចង់ដឹងថា វីដេអូឱបថើបគ្នានៅក្នុងទឹកអូរ រវាង ដួង ម៉ានិច និងតារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ មានលក្ខណៈស្រើបស្រាលយ៉ាងណា សូមទស្សនាជាមួយ Khmertalking ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Doung manich