CamNews

តារា 

Beyonce ស្រ្តីដែលស្អាតបំផុតប្រចាំឆ្នាំ២០១២

Beyonce ស្រ្តីដែលស្អាតបំផុតប្រចាំឆ្នាំ២០១២។ យើងបានដឹង និងបានស្គាល់រួចមក
ហើយថា
នាងគឺជាតារាចម្រៀងមួយរូបដែលមានសញ្ជាតិអាមេរិក ទោះបីជានាងមាន
សម្បុរស្រអែមបន្តិច
មែន ក៏នាងនៅតែទទួលការគាំទ្រ និង​ទទួលបានប្រជាប្រិយភាព
តាមរយៈបទចំរៀងល្បីៗមួយ
ចំនួនដែលនៅក្នុងនោះមានដូចជា​ ៖ If I Were A Boy,
Halo, Broken Heart Girl, Single lady និង​
បទចំរៀងផ្សេងៗទៀត ។

វាមិនមែនជាពានរង្វាន់​ Oscar នោះទេ ប៉ុន្តែវាជាស្នាដៃថ្មីមួយផ្សេងទៀតដែលនាងទទួលបាន
ពី​ Hollywood នោះគឺ​ ស្រ្តីដែលស្អាតបំផុតនៅលើលោក ដែលនាងផ្ទាល់ជាអ្នកឈ្នះប្រចាំឆ្នាំ
នេះ។​ រីឯតារា​ដទៃទៀត Aussie trio Nicole Kidman, Rose Byrne និ​ង Elle Macpherson មិន
សូវឃ្លាតឆ្ងាយពីតារាងតារាដែលស្អាតបំផុតប៉ុន្មាននោះទេ ។ Beyonce នាង​បានរៀបការ
ជាមួយនិង​ Jay-Z លុះក្រោយមកនាងក៏បានផ្តល់កំណើតដល់កូនស្រីរបស់នាងដែលមាន
ឈ្មោះថា Blue Ivy Carter ហើយក៏មានរូបសម្រស់មិនចាញ់ម្តាយនាងទេ។

ម្តាយរបស់ Carter គឺ Beyonce ដែលមានវ័យ៣០ឆ្នាំបាននិយាយទៅកាន់ទស្សនិកជនថា
" ខ្ញុំមានអារម្មណ៏ស្រស់ស្រាយ​ ក៏ដូចជាស្រស់ស្អាតជាងមុន បន្ទាប់ពីបានផ្តល់កំណើត ដែល
អារម្មណ៏នេះមិនធ្លាប់មានកន្លងមក " ។​ ​Kidman ដែលមានវ័យ ៤៤​ឆ្នាំ​ហើយក៏បានធ្លាប់ជាប់ជា
អ្នកស្អាតបំផុតនាឆ្នាំ២០០២ ​ដែលក្រោយមកជាប់ចំណាត់ថ្នាក់នៅក្នុងតារាងជាបន្តបន្ទាប់ ខណៈ
ពេលដែលតារាសម្តែងស្រីមានវ័យ ៣២ឆ្នាំគឺនាង Byrne និង Macpherson ដែលមានវ័យ ៤៨ឆ្នាំ
ក៏បានជាប់ផងដែរ និងចំណាត់ថ្នាក់បន្តបន្ទាប់ទៀតមានដូចជា៖ Kate Middleton, Angelina Jolie,
Chartize Theon, Adele, Sofia Vergara និង Megan Fox ផងដែរ។

អ្នកឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុន គឺនាង Jennifer Lopez ក៏ធ្លាប់ជាប់នៅក្នុងតារាងនេះដូចគ្នា។
Macphersonបានណែនាំនាងអោយបញ្ជុះទំងន់ ដោយធ្វើការតមអាហារ ការហាត់ប្រាណ
ជាប្រចាំ និងការដើរកំសាន្ត។ ប៉ុន្តែតារាងចំរៀងដ៏ល្បីរួបនេះ បែរជានិយាយទៅកាន់ទស្សនិកជន
ថា៖ កុំព្រួយបារម្ភតែរូបសម្រស់ តែត្រូវព្រួយបារម្ភពីអារម្មណ៏ថាតើចង់បានអ្វី និងចង់ធ្វើអ្វី​ ៕

ដោយ ៖​ ចាន់ណា
ប្រភព ៖entertainment.todaysgis


Tags: Beyonce star entertainment stars