CamNews

ព័ត៌មានអន្តរជាតិ 

NASA គ្រោង​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ ដែល​លឿន​ជាង​ល្បឿន​សំឡេង

(​អាមេរិក​)៖ អង្គការ NASA របស់​អាមេរិក កំពុងតែ​អភិវឌ្ឍន៍​ផែនការ​ធំ​របស់​ខ្លួន​កាលពីមុន ដែល​ចង់​ផលិត​ឲ្យបាន​នូវ​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​លឿន​ផ្តាច់​គេ​លើ​ លោក ហើយ​វា​អាច​នឹង​ក្លាយជា​ការពិត​ក្នុង​ពេល​ឆាប់ៗ ខាងមុខ​នេះ​ហើយ​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​អង្គារ ទី​០១ ខែ​មីនា ឆ្នាំ​២០១៦​។​

 

​អង្គការ NASA បាន​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​ខាងលើ​នៅ​ដើម​សប្តាហ៍​នេះ ក្នុង​ទឹកប្រាក់​ចុះកិច្ចសន្យា​ជាមួយ ក្រុមហ៊ុន Lockheed Martin ចំនួន ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ដៃគូ​សហការ​ទាំងពីរ នឹង​ធ្វើ​ការសិក្សា​ព្រមទាំង ច្នៃ​ម៉ូដ​យន្តហោះ ដែល​នឹង​អាច​ធ្វើដំណើរ​បាន​លឿន​ជាង​ល្បឿន​សំឡេង​ទៅ​ទៀត​។

​យន្តហោះ​ដែល​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា Quieter Supersonic នឹង​មាន​បំពាក់​បច្ចេក​វីទ្យា QueSST សម្រាប់​កាត់បន្ថយ​រំ​ញ័រ​បេះដូង សម្រាប់​អ្នក​ជិះ​នៅលើ​យន្តហោះ និង ការបំពុល​បរិស្ថាន​ខា​ង​ក្រៅ​តាមរយៈ​សំឡេង​ផងដែរ​។ វា​ត្រូវ​បាន​គេ​រំពឹងទុក​ថា នឹង​សម្រេច​ចេញ​ជា​រូបរាង ព្រមទាំង​ធ្វើ​ការហោះ​សាកល្បង​នៅ​ឆ្នាំ ២០២០៕​


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Breaking news World news Nasa Angkor Wat Cambodia asteroids US Japan