សៀមរាប ៖ ក្នុងរយៈពេលបួនខែក្នុងឆ្នាំនេះអាជ្ញាធរអប្សរាបានអនុញ្ញាតឲ្យប្រជាជនរស់នៅតំបន់អង្គរសាងសង់ និងជួសជុលផ្ទះចំនួន ៣៥៤ ខ្នង ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគេ ។
យោងតាមរបាយការណ៍របស់ក្រុមការងារនៃសហគមន៍ចំនួន ៥ នៃអាជ្ញាធរអប្សរាដែលបានចេញផ្សាយកាលពីម្សិលមិញ ក្រុមការងារបានសម្រេចអនុញ្ញាតឲ្យអ្នករស់នៅក្នុងតំបន់អង្គរសាងសង់ជួសជុល ឬធ្វើសំណង់អនីតិជនចំនួន ៣៥៤ ករណីរួមមាន ៧២ ករណីនៅប្រាសាទព្រះវិហារ ស្រុកបាគងមាន ៧១ ករណីនៅស្រុកអង្គរធំ ៥៩ ករណីនៅស្រុកពួកឃុំ ៤៥ ករណីនៅស្រុកបន្ទាយស្រីនិង ១០៧ ករណីនៅក្រុងសៀមរាប ។
ការអនុញ្ញាតនេះបានធ្វើឡើងបន្ទាប់ពីក្រុមការងាររបស់សហគមន៍បានទៅពិនិត្យមើលផ្ទះ និងឯកសារពាក់ព័ន្ធ ។ របាយការណ៍បាននិយាយថា ពួកគេបានស្នើសុំក្រុមការងារដើម្បីបញ្ជាក់ថា ពួកគេគឺជាប្រជាជនចាស់ៗដែលបានរស់នៅក្នុងតំបន់អង្គរអស់រយៈពេលជាយូរ ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបាននិយាយថា ការសាងសង់ខ្នាតតូចរួមមានដំបូលបន្ទប់ទឹក បង្គន់ ទ្រុងមាន់ និងផ្ទះតូចៗ ។
លោកបានបន្ថែមថា ការអនុញ្ញាតត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយការសាងសង់ ឬការជួសជុលណាមួយ ត្រូវប្រាកដថា នឹងមិនប៉ះពាល់ដល់ការអភិរក្សប្រាសាទនៅក្នុងតំបន់អង្គរនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes