CamNews

កីឡាអន្តរជាតិ 

វៀត​ណាម ឡើង​ទៅ​វគ្គ​៤​ក្រុម​ដូច​ថៃ​ដែរ ក្រោយ​យក​ឈ្នះ​ម៉ាឡេស៊ី ១-០ មុន​​នេះ​នៃ​ពាន AFF Suzuki Cup

(រ៉ងហ្គូន)៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានកក់កៅអីឡើង១ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចក្រុម​ជម្រើស​ជាតិ​ថៃ​ដែរ​ហើយ ក្នុង​ព្រឹត្តិ​ការណ៍​ពាន​រង្វាន់​អាស៊ាន AFF Suzuki Cup 2016 បន្ទាប់ពីបានយកឈ្នះម៉ាឡេស៊ី ដោយ​លទ្ធ​ផល​បច្ចេក​ទេស ១-០ ដែល​ទើប​បញ្ចប់​មុន​នេះ​។

១គ្រាប់ជ័យជំនះរបស់កីឡាករ Nguyen Trong Hoang នៅនាទីទី៨០ គ្រប់គ្រាន់ល្មមសម្រាប់ក្រុមជម្រើសជាតិវៀតណាម ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើកទី១១ ក្នុងពានប្រចាំតំបន់ដែលមានរយៈពេល២ឆ្នាំម្តងនេះ​ចេញ​ពី​ពូល B ដោយ​រក​បាន​៦​ពិន្ទុ​ពេញ ឆ្លង​កាត់​២​ប្រកួត ឈរ​នៅ​កំពូល​តា​រាង​ដាច់​ដោយ​ទុក​១​កៅ​អី​ទៀត សម្រាប់កម្ពុជា ម៉ាឡេស៊ី ឬក៏ម្ចាស់ផ្ទះមីយ៉ាន់ម៉ា។

វៀតណាម នៅសល់១ប្រកួតចុងក្រោយ ត្រូវជួបក្រុមត្រូវជួបក្រុមជម្រើសជាតិគោព្រៃកម្ពុជា ដែលនឹងប៉ះម្ចាស់ផ្ទះមីយាន់ម៉ា នា​​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ​ក្នុង​នាម​ជា​ក្រុម​ដែល​ពុំ​ទាន់​មាន​ពិន្ទុរាប់ដូចគ្នានៅឡើយ បន្ទាប់ពីចាញ់ដូចគ្នានៅថ្ងៃ​បើក​ឆាក​៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Thailand PokemonGo Int news Hot news