CamNews

តារា 

បទ «ទឹកភ្នែកនិសិ្សត»​ របស់កញ្ញា និរត្តន៍ ចេញជា VCD ភ្លាម មានអ្នកចូលទស្សនារាប់ម៉ឺននាក់(Video Inside)

(ភ្នំពេញ)៖ តារាចម្រៀងស្រីថ្មីរបស់ផលិតកម្ម ថោន កញ្ញា និរត្តន៍ បានចេញMV បទ «ទឹកភ្នែកនិស្សិត» ជាផ្លូវការហើយ កាលពីប៉ុន្មានថ្ងៃមុននេះ និងបានបង្ហោះចែកចាយ ជាសាធារណៈដោយផលិតកម្មថោនផ្ទាល់តែម្ដង។ បទចម្រៀង «ទឹកភ្នែកនិស្សិត» ត្រូវបានកវីនិពន្ធ លោក យឹម តាស្រង់ ចំឡងចេញពីបទចម្រៀងចាស់ៗ យកមកច្រៀងឡើងវិញដោយកញ្ញា និរត្តន៍ និងដឹកនាំសម្ដែងដោយលោក ទូច ស៊ីដេត ។ បទចម្រៀងមានរយៈពេល៩នាទី ជាបទចម្រៀងអប់រំសុទ្ធសាធ ត្រូវបានលាតត្រដាង ពីជីវិតនិស្សិតស្រីម្នាក់ ដែលឃ្លាតឆ្ងាយស្រុកកំណើត មករៀននៅភ្នំពេញ តែនាងបែរជាចាញ់បោកប្រុសព្រាន លង់ខ្លួនភ្លេចការសិក្សា និងមានកូនមុនរៀបការ ដោយសារតែខាងប្រុស មិនទទួលខុសត្រូវ ហើយនាងដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ ក្រោយរួចជីវិត នាងក៏ទុកកូនក្នុងផ្ទៃ ហើយត្រលប់ទៅស្រុកកំណើតវិញ ។

បទចម្រៀង«ទឹកភ្នែកនិស្សិត» បានចំណាយពេលថតជិតមួយសប្ដាហ៍ ព្រោះត្រូវដូរប្លង់ចុះឡើងជាច្រើនដង ដើម្បីឲ្យស័ក្តិសមជាមួយសាច់រឿង នឹងបទចម្រៀង ។ ចំណែកឯនិរត្តន៍ផ្ទាល់បទចម្រៀងនេះ ជាបទដែលថតលើកដំបូង ក្នុងអាជីពជាអ្នកចម្រៀងរបស់នាង ។ នាងជាតារាចម្រៀងថ្មីសុទ្ធសាធ គ្មានទាំងបទពិសោធន៍ តែការសម្ដែងមិនអន់នោះទេ ពិសេសការដាក់អារម្មណ៍ ឈុតទួញសោកបោកប្រាណនាងសម្ដែង មិនចាញ់តួល្បីៗនោះទេ។ រហូតក្រុមការងារហៅនាងថា នី មុនីនាថ ទី២ទៀតផង ។

បទចម្រៀង និរត្តន៍ ចេញមកមិនបានប៉ុន្មានផង មានអ្នកចែករំលែក លើបណ្ដាញសង្គមរាប់ពាន់នាក់ និងអ្នកមើលរាប់ម៉ឺននាក់ឯណោះ ធ្វើឲ្យតារាចម្រៀងស្រីរូបនេះ ញញឹមបិទមាត់មិនជិត ព្រោះអ្វីដែលនាងបានប្រឹងប្រែង ទទួលបានភាពជោគជ័យ។

- អាន ៖ និរត្តន៍ គ្រាប់ពេជ្រថ្មីរបស់ «ថោន» ប្រឹងប្រែងតស៊ូព្យាយាម ទម្រាំមានថ្ងៃនេះ..!

តោះទស្សនាបទចម្រៀងទឹកភ្នែកនិស្សិត ទាំងអស់គ្នា ថាមានអត្ថន័យអប់រំយ៉ាងណាខ្លះ៖



ផ្តល់សិទ្ធដោយ ៖ ហ្វេ្រសញូវអាស៊ី


Tags: Nivoth Star news local news