ថ្ងៃទី២០ ខែឧសភា ជាទិវាប្រវត្តិសាស្ត្រមួយដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសនៅចង
ចាំជានិច្ចមិនអាចបំភ្លេចបានឡើយនូវអនុស្សាវរីយ៍ដ៍ជូរចត់នៃមហាសោកនាដកម្មក្នុងរបប
កម្ពុជាប្រជាធិបតេយ្យ ដែលបានធ្វើការសម្លាប់រង្គាល មកលើប្រជាជនកម្ពុជាស្លូតត្រង់
អស់រាប់លាននាក់យ៉ាងសាហាវព្រៃផ្សៃ និងឃោរឃៅ ជាទីបំផុតរកអ្វីយកមកប្រៀបផ្ទឹមពុំ
បានឡើយ។ ដូចនេះហើយ ទើបប្រជាជនកម្ពុជាដែលនៅសេសសល់ និង រួចផុតពីស្លាប់
នៅរបបប្រល័យ ពូជសាសន៍ជាតិឯងនេះបាននាំគ្នាយកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ
រៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុង
របបដ៍សាហាវព្រៃផ្សៃនេះ។
ដោយឡែក សលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌល
ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯកស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ បានរៀបចំពិធី
បង្សុកូល រាប់បាត្រ ដែលមានព្រះសង្ឃចំនួន២៧០អង្គ ដើម្បីឧទ្ទិស ជូនចំពោះវិញ្ញាណក្ខន្ធ
ជនរងគ្រោះដែលបានបង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបនេះកាលពី៣៣ឆ្នាំមុន ចំនួន៨៩៨៥
នាក់។ ពិធី នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម ស៊ីមកា សមាជិក
ព្រឹទ្ធសភា ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ព្រមទាំង
មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានី ថ្នាក់
ដឹកនាំមន្ត្រីរាជការសិស្សនិស្សិតនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ថ្លែងក្នុងឱកាស
នោះដែរ ឯកឧត្តម កែប ជុតិមាអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាមជ្ឈម
ណ្ឌល ឧក្រិដ្ឋកម្មជើងឯកនេះ ជាទីពិឃាដដ៏ធំមួយក្នុងចំណោមទីពិឃាដជាង ៣០០កន្លែង
នៅទូទាំងប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហម។ ដូចនេះ យើងត្រូវតែការពារឲ្យបានជាដាច់
ខាត មិនឲ្យរបបប្រល័យពូជសាសន៍ ខ្មែរក្រហមនេះ កើតឡើងជាថ្មីម្តងទៀតនៅលើទឹកដី
កម្ពុជាយើងទេ ហើយយើងក៍មិនចង់ឲ្យរបបនេះកើតមានឡើងម្តងទៀតដែរ។
ដោយៈ វណ្ណៈ
ប្រភពៈ phnompenh