ព័ត៌មានកំសាន្ត ៖ តារាចម្រៀង អ្នកនាង ពេជ្រ សោភា មានប្រតិកម្មខ្លាំងលេចលឺព័ត៌មានថា រូបនាងនិងលោក ងួន ចាន់ដេវីត រង្គោះរង្គើទំនាក់ទំនងនឹងគ្នាដោយសារតែអ្នកទាំងពីរធ្លាប់មានស្នេហាជាមួយគ្នា ខណៈពេលនេះ អ្នកនាង ពេជ្រ សោភា កំពុងតែមានស្នេហាផ្អែមល្អែមជាមួយនិង លោក ឆឹម សក្កដា ទៅវិញ ។
នៅក្នុងនោះផងដែរ អ្នកនាងពេជ្រ សោភា បានលើកឡើងថា "ខ្ញុំចង់បញ្ជាក់ថាខ្ញុំនិង ដេវីត អាយុខុសគ្នាឆ្ងាយណាស់ ហើយទៅរួចដែរ ដែល ដេវីត គាត់មកពាក់ព័ន្ធខ្ញុំចឹងទៅកើត ជាក់ស្ដែងខ្ញុំស្រឡាញ់ សក្កដា ដោយសារតែ សក្កដា ឆ្នាំដំណាលខ្ញុំ ហើយអាយុបងខ្ញុំ៣ខែ មិនមែនអោយតែគេធ្វើល្អខ្ញុំចេះតែទទួលយកទេ ។ ខ្ញុំនៅតែឆ្ងល់ គ្រាន់តែខ្ញុំនិង ដេវីត មិនសូវបានឡើងឆាកជាមួយគ្នាក៏ថា ពួកខ្ញុំប្រេះស្រាំ ហើយលូវទៅជាថាពួកខ្ញុំធ្លាប់រួមរស់ជាមួយគ្នា និងថា ដេវីត ដើរចេញពីខ្ញុំ ដោយសារតែសក្កដា អីណាទៀត ។ ការពិតទៅ កាលពីមុន ដេវីត គាត់ទៅច្រៀងតាមខ្ញុំ តែលូវគាត់ត្រូវទារតម្លៃខ្លួនផ្សេង ហើយខ្ញុំផ្សេង ដល់ចឹងម្ចាស់កម្មវិធីខ្លះគាត់អត់មានលទ្ធភាពទេ ចឹងហើយទើបខ្ញុំនិង ដេវីត ច្រៀងជាមួយគ្នាមិនសូវញឹក ការពិតខ្ញុំនិង ដេវីត ចង់តែឡើងឆាកជុំគ្នាតើ" ។
បើសិនយើងនិយាយអំពីបទ "ព្រះបញ្ជូនមក" ដែលមានខ្លឹមសាររិះគន់នារីម្នាក់ថា ជាបទដែលលោកចង់សំដៅដល់ ពេជ្រ សោភា ដោយសារតែបទចម្រៀងបាននិពន្ធនិងចេញច្រៀងតាំងពីឆ្នាំ ២០១៦ ប៉ុន្តែដោយសារតែទើបល្បីពេលលោក ដេ វីត លើកមកច្រៀងជាថ្មី ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB