CamNews

កីឡាអន្តរជាតិ 

Jose Mourinho​ មិនចង់ទៅ Man United នោះទេ តែបើចង់វិញ ក៏ពិបាកនឹងធ្វើដែរ

ព័ត៌មានកីឡា៖ អតីតប្រធានក្លឹប Chelsea ដែលទើបតែបណ្ដេញចេញកាលពីពេលថ្មីៗនេះ ត្រូវបានគេដឹងថា រូបលោក កំពុងតែពិចារណាថា នឹងមិនចូលគ្រប់គ្រងតំណែង ក្នុង Man Unted នោះទេ បើទោះបីជាមានការ គាំទ្រច្រើនក៏ដោយមែន ។ 

លោក Jose Mourinho ត្រូវបាន Chelsea បណ្ដេញចេញពីក្លឹបរហូតមកទល់នឹងពេលនេះ​នៅមិនទាន់មានកន្លែងជ្រកកោននៅឡើយទេ ខណៈដែលដំណឹងកន្លងមក រូបលោកអាចមានឱកាសផ្ទេរខ្លួនទៅកាន់​ Real Madrid ប៉ុន្ដែ Real  Madrid ក៏ទើបតែតែងតាំងអ្នកគ្រប់គ្រងថ្មីផងដែរ​ ដូច្នេះផ្លូវមួយគត់ ដែលគាត់អាចមានឱកាស គឺ Man United។ 

ថ្វីត្បិតតែគាត់មានឱកាសទាក់ទងនឹងក្លឹប Man United មែន បើផ្អែកលើការចុះផ្សាយរបស់គេហទំព័រ footballfancast បានឲ្យដឹងថា គាត់ក៏មិនចង់ចូលគ្រប់គ្រងនៅទីនោះ ហើយម្យ៉ាងវិញទៀត មកទល់ពេលនេះ ប្រសិនជា គាត់ចង់ទៅក៏ពិបាក ព្រោះថាតំណែងរបស់លោក Louis Van Gaal អាចមានជំហររឹងមាំជាងមុន​បន្ដិចហើយក្រោយ ពេលក្រុម  Man United បានដណ្ដើមជោគជ័យមួយការប្រកួត​​ចុងក្រោយ លើដៃគូរ Swansea City ក្នុងលទ្ធផលពិន្ទុ ២-១ កាលបីថ្ងៃចុងសប្ដាហ៍មុន។ ហេតុនេះហើយ វាក៏ជារឿងមួយពិបាកផងដែរ ប្រសិនជាគាត់ពិតជាចង់ទៅទីនោះមែន ។ 


ដោយ៖ អឿ អ៊ុយ


Tags: Sport News Mourinho Chelsea Louis Van Gaal Man United