ព័ត៌មានកំសាន្ត ៖ នៅក្នុងករណីលាងលុយកខ្វក់របស់ លោក Akarakit worarojcharoendet ដែលត្រូវជាស្វាមីរបស់តារាថៃល្បីឈ្មោះ នាង Pat napapa ពេលនេះរូបនាងក៏បានចេញមុខបំភ្លឺ ដើម្បីបញ្ជាក់ថាស្វាមីរបស់នាងគឺជាមនុស្សស្អាតស្អំ ។
កាលពីថ្ងៃសុក្រ ទី ៣១ ខែមីនានេះ នាង Pat napapa បានចូលខ្លួនបំភ្លឺក្នុងតុលាការជាថ្មីម្តងទៀត ទាក់ទងជាមួយនិងលុយកង្វក់ប្រហែលជាជាង ១.៥ លានបាត ដែលរងការចោតប្រកាន់ថាជាលុយកង្វក់ដែលសូកប៉ាន់ ដើម្បីរួចខ្លួនពីរឿងទាក់ទងនិងគ្រឿងញៀន នាង Pat napapa ក៏បានលើកឡើងថា លុយសរុបដែលចេញពីគណនីស្វាមីរបស់នាងគឺមានចំនួនសរុប ១.៩ លានបាត ប៉ុន្តែស្វាមីរបស់នាងបានផ្ទេរចូលក្នុងគណនីរបស់ខ្លួន ៤ ពាន់លានបាត រីឯ ១.៥ លានបាតទៀតគឺ ចំណាយទៅលើមេធាវីដើម្បីការពារក្តី ។
ក្រោយពីចេញពីបន្ទប់បំភ្លឺរួចហើយ នាង Pat បញ្ចេញទឹកមុខញញឹម សង្ស័យតែរឿងក្តីនេះដំណើរការទៅយ៉ាងរលូនហើយ ទើបតារាស្រីរូបនេះមានមុខមាត់ស្រស់បស់បែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar