CamNews

តារា 

យក់ ថិតរដ្ឋា លែងខ្វល់ពី រឿងសម្រកទម្ងន់

ភ្នំពេញ៖ យក់ ឋិតរដ្ឋា ត្រូវបានគេមើលឃើញថា ជាតារាចម្រៀងស្រីដែលមានសុភមង្គលបំផុត គ្មាននរណា អាចប្រៀបប្រដូច ជាមួយនាងបានទេ ព្រោះ នាងកំពុងរស់នៅ លើគំនរ នៃសុភមង្គល ជាមួយនឹងទ្រព្យសម្បត្តិដ៏ហូរហៀរ និងភាពសប្បាយចិត្ត ជាមួយនឹងក្រុមគ្រួសារ ថ្វីត្បិតតែនាង មិនអាចស្រោចស្រង់បានប្រជាប្រិយមភាពមកវិញដោយ។

ងាកមកមើលរាងរៅរបស់ យក់ ឋិតរដ្ឋា វិញ គឺហាក់ដូចជាធាត់បន្តិចហើយ ដូច្នេះពេលបង្ហាញមុខ នៅកញ្ចក់ទូរទស្សន៍ម្តងៗ នាងតែងតែ និយាយពី គំរោងសម្រកទំងន់ របស់នាង តែនាងមិន ដែល បាន សម្រេចគំរោងនេះសូម្បីតែម្ដង ។

ប្រភពពីអ្នកគាំទ្រ យក់ ឋិតរដ្ឋា និយាយប្រាប់ LookingTODAY ថា អ្នកនាង យក់ ឋិតរដ្ឋា តាមពិត ទៅ ព្យាយាមសម្រកទំងន់ណាស់ តែមិនសូវបានផល ដូចអ្វីដែលអ្នកនាងប៉ង ប្រាថ្នាទេ តែអ្នកនាង ព្យាយាមទាំងពី ការតមអាហារ នឹងហាត់ប្រាណជាដើម ។ បច្ចុប្បន្ននេះអ្នកនាង លែងខ្វល់ ជាមួយ ការ សម្រកទំងន់នេះទៀតហើយ ដោយសារតែវា មិនបានប្រសើរទេ ដូចនេះអ្នកនាងមានតែរក្សា លំនឹងវាតែប៉ុណ្ណោះ ។

ប្រភពដដែលបន្តថា អាថ៍កំបាំងដែលនាំអោយអ្នកនាងធ្វើរឿងនេះ មិនបានសំរេចមកពី ក្រុម គ្រួសារអ្នកនាង ផ្ទាល់តែម្ដង ដែលបានប្រាប់អ្នកនាង អោយបន្ថយការ ប្រឹងប្រែងហួស សមត្ថភាព របស់អ្នកនាង ព្រោះអ្នកនាងមានអ្វីៗគ្រប់យ៉ាង ចំនែកអាជីពចម្រៀង មិនចាំបាច់ប្រឹងប្រែង ខ្លាំង ពេកទេ។

លើសពីនេះទៀត ក្រុមគ្រួសារអ្នកនាង ចង់ឃើញអ្នកនាងមានសុខភាពល្អ បើអ្នកនាងស្អាត ហើយ ត្រូវឈឺ មិនបាច់ក៏បានដែរ ព្រោះអ្នកនាងរដ្ឋា ហត់នឿយច្រើនហើយ ដល់ពេលអ្នកនាង ត្រូវ សម្រាកនឹងមើលថែរកូន៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: khmer star singer youk thetrotha